ជំនួយការអ្នកចាត់ការទូទៅក្លិប Swansea City លោក Claude Makeleleបានសម្រេចចិត្តចេញពីក្លិបនៅអង់គ្លេស Premier League ដើម្បីទៅកាន់តំណែងជា អ្នកចាត់ការទូទៅផ្ទាល់ក្លិប KAS Eupen របស់ប្រទេសបែលហ្សុិក។
អតីតខ្សែបម្រើក្លិប Real Madrid និង Chelsea រូបនេះបានមកកាន់តំណែងជា ជំនួយការរបស់លោកPaul Clementកាលពីខែមករាហើយបានរួមចំណែកជូយក្រុម Swansea City គេចផុតពីគ្រោះថ្នាក់កាលពីរដូវកាលមុន។
អតីតកីឡាករជម្រើសជាតិបារាំងវ័យ៤៤ឆ្នាំរូបនេះនឹងទៅដឹកនាំក្រុម KAS Eupen ដែលកំពុងតែឈរបាតតារាងនៃក្របខ័ណ្ឌកំពូលរបស់បែលហ្សុិក ៕ ដេវីត