ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងរុស្ស៊ី២គ្រឿងចូលចតកំពង់ផែស្វាយ័តខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាវាចម្បាំងសហព័ន្ធរុស្ស៊ី ប្រចាំតំបន់សមុទ្រប៉ាស៊ីហ្វិកចំនួន២គ្រឿង បានចូលចតកំពង់ផែស្វាយ័តខេត្តព្រះសីហនុ លើកដំបូង ។

សេចក្តីរាយការណ៍ឲ្យដឹងថា នាវាទី១. ឈ្មោះ ADMRALPANTELEYEV លេខ៥៤៨ ប្រភេទនាវាប្រឆាំងនាវាមុជទឹកធុនធំ(នាវាពិឃាត) មានបណ្តោយ ១៦២,៨០ម៉ែត្រ -ទទឹងប្រវែង១៩,០២ម៉ែត្រ -ជម្រៅទឹក៦,២០ម៉ែត្រ -ទម្ងន់ផ្ទុក៦,៩៥៥តោន -មេបញ្ជាការនាវា លោកវរនាវីឯក Aleksay ANITSIFEROV -មានចំនួន៣៨៨នាក់(នាយនាវី៣៨នាក់ នាវិក៣៥០នាក់)។

នាវាទី២. ឈ្មោះ BORIS BUTOMA លេខ621 -ប្រភេទនាវាដឹកប្រេង -បណ្តោយ១៦១,១០ម៉ែត្រ -ទទឹងប្រវែង២១,៨០ម៉ែត្រ -ជម្រៅទឹក១០ម៉ែត្រ -ទម្ងន់ផ្ទុក៧,១៥០តោន -មេបញ្ជាការនាវាលោក Serg BADAR -មានចំនួន៧៥នាក់(ជនស៊ីវិល)។

សរុបចំនួននាវិកទាំងអស់ មានចំនួន ៤៦៣នាក់ ដឹកនាំដោយលោកឧត្តមនាវិទោEduard MIKHAYLOY បានចូលសំចតនៅកំពង់ផែស្វ័យតខេត្តព្រះសីហនុ៕


ចែករំលែក៖