ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ករណីបៀតបៀនកេរិ្តភេទក្មេងស្រីអាយុ១១ឆ្នាំបណ្តាលឲ្យរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនក្រោយពីបុរសរូបនេះ បានធ្វើសកម្មភាពប៉ុនប៉ងរំលោភលើក្មេងស្រីអាយុ១១ឆ្នាំ និងបៀតបៀនកេរិ្តភេទបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានអាណាព្យាបាលនាំយកទៅសម្រាកព្យាបាលសង្គ្រោះនៅមន្ទីរពេទ្យ។

បុរសជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសន្សំកុសល៥ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ជនសង្ស័យមានឈ្មោះ នុំ ចាន់ណាក់ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ។ ដោយឡែកសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងដែរថា ជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារករណីប្រើប្រាស់គ្រឿងញៀន និងជួញដូរ។

សមត្ថកិច្ចបន្តថា បើតាមការអះអាងពីប្រភពថាមុនពេលកើតហេតុនៅវេលាល្ងាចថ្ងៃកើតហេតុនេះ គឺក្មេងស្រីរងគ្រោះបានចេញរត់លេងនៅខាងក្រៅបន្ទប់ជួលរបស់ខ្លួនជាមួយនឹងក្មេងៗដទៃទៀតរស់នៅក្បែរគ្នា។

ក្រោយមកក្មេង ទាំងនោះបានត្រឡប់ទៅផ្ទះវិញអស់ ជាឱកាសឲ្យជនសង្ស័យឃើញក្មេងស្រីរងគ្រោះឈរម្នាក់ឯងក៏ចាប់ខ្ទប់មាត់ចូលក្នុងបន្ទប់ជួលអ្នកជិតខាងក្បែរនោះហើយក៏ធ្វើសកម្មភាពប៉ុនប៉នរំលោភ និងបៀតបៀនកេរិ្តភេទរងរបួសធ្ងន់ធ្ងន់។

ដោយសារសំណាងរបស់ក្មេងស្រីរងគ្រោះបានរត់ចេញមកក្រៅបន្ទប់ស្រែកហៅគេឯងបង្កការភ្ញាក់ផ្អើលឆោឡោឡើងដល់អ្នករស់នៅជិតខាងជួយអន្តរាគមន៍នាំក្មេងស្រីទៅកាន់មន្ទីរពេទ្យ ហើយអ្នកជិតខាងក៏បានទូរស័ព្ទហៅអាណាព្យាបាលដែលកំពុងធ្វើការនៅឯសង្កាត់កំបូល ខណ្ឌពោធិសែនជ័យ មកមើលកូនស្រីរបស់ខ្លួន។

សមត្ថកិច្ចបន្តថា ជនសង្ស័យភ័យស្លន់ស្លោក៏បានរត់គេចខ្លួនស្រមោលតាំងពីល្ងាចថ្ងៃកើតហេតុនោះមក។ លុះព្រឹកឡើងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យក៏បានត្រឡប់មកផ្ទះវិញ ហើយពលរដ្ឋបានលួចទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលបឹងទំពុនទី១ ភ្លាមៗនោះសមត្ថកិច្ចបានចុះចាប់ក្របួចជាប់តែម្តង នាំមកកាន់ស្នាក់ការប៉ុសិ្តសួរនាំ។

បច្ចុប្បន្នជនសង្ស័យក៏បានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំណំរឿងបញ្ជូនទៅតុលាការ៕ តាឡឹម


ចែករំលែក៖