កន្លងមកធ្លាប់តែឃើញកីឡាករប្តូរអាវគ្នាទុកជាអនុស្សាវរីយ៍ក្រោយការប្រកួតចប់ ប៉ុន្តែកីឡាករArsenal និងMan City ប្តូរខោគ្នាទៅវិញ។
ខ្សែការពារ Laurent Koscielny របស់ Arsenal និងខ្សែបម្រើស្លាប David Silva របស់ Man City បានប្តូរខោគ្នា ក្រោយការប្រកួតពេល Man City ឈ្នះ3-1។
គួរបញ្ជាក់ថា ក្រុមរបស់លោក Pep Guardiola លេងបានល្អពេលចាប់ផ្តើមរដូវ កាលថ្មីនេះដោយឈ្នះ១០ដងក្នុងចំណោម១១ប្រកួតនាំមុខក្រុមលេខ២រហូតដល់ទៅ៨ពិន្ទុ ៕ ដេវីត