ព័ត៌មានទាន់ហេតុការណ៍៖

សពក្មេងស្រីម្នាក់អាយុ២ឆ្នាំត្រូវបានប្រទះឃើញអណ្តែតទឹកស្លាប់ នៅកំពង់ចម្លងអរិយក្សត្រ

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញ សពក្មេងស្រីម្នាក់អាយុប្រហែល២ឆ្នាំ បានធ្លាក់ទឹកតាំងពីព្រែកព្នៅ រហូតលិចមកអណ្ដែត នៅក្បែរច្រាំទន្លេរនៅកំពង់ម្លងភ្នំពេញអរិយក្សត្រហើយត្រូវបាននិស្សិតប្រុសស្រីប្រមាណជា៥នាក់ស្រង់ដាក់លើខឿនច្រាំទន្លេរផងដែរ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី៩និង៥០នាទីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៧ស្ថិតនៅចំកំពង់ចម្លងភ្នំពេញអរិយក្សត្រក្នុងភូមិ២សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ។

សពក្មេងស្រីរងគ្រោះឈ្មោះឡេ មីឡង់ ទើបតែមានអាយុ២ឆ្នាំ និងម្តាយឈ្មោះវៀង ធីគុ អាយុ២៣ឆ្នាំ និងឪពុកឈ្មោះឡេ យ៉ាង់គុ អាយុ២៩ឆ្នាំ មុខរបរជាអ្នកនេសាទ ស្នាក់នៅជាមួយគ្នាក្នុងបែលើទឹកទន្លេរ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពពត៌មានពីឈ្មោះឡេ យ៉ាង់គុ ដែលត្រូវជាឪពុក សពក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ខណៈគាត់នៅក្នុងបែនោះកូនគាត់និងក្មេងដ៏ដៃទៀតបានចេញមកខាងក្រៅហើយក៏បានរអិលជើង ធ្លាក់ទឹកតាំងពីរម៉ោង៣រសៀល កាលបីថ្ងៃមុនខណៈនោះគាត់និងអ្នកជិតខាង បានបបួលគ្នាមុជទឹករាវរកអស់ជាច្រើនម៉ោង ប៉ុន្តែរកមិនឃើញ លុះនៅព្រឹកថ្ងៃទី៩ខែវិច្ឆិកានេះ គាត់ដើរស្វែងរកបន្តទៀតហើយត្រូវបានបុរសម្នាក់ជាខ្មែរឥស្លាមប្រាប់ថាមានគេប្រទះ ឃើញក្មេងម្នាក់អណ្ដែតទឹកស្លាប់ ភ្លាមៗនោះគាត់ក៏មកដល់កន្លែងកើតហេតុទើបដឹងថាជាកូនរបស់គាត់ពិតប្រាដកមែន ។

ក្រោយកើតហេតុនេះសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញដើម្បីពិនិត្យក្រោយពិនិត្យរួចរាល់ហើយសមត្ថកិច្ចសន្និដ្ឋានថាសពក្មេងស្រីខាងលើពិតជាស្លាប់ដោយលង់ទឹកប្រាកដហើយសមត្ថកិច្ចប្រគល់សពទៅឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស តារា


ចែករំលែក៖