សារព័ត៌មានរបស់ប្រទេសអេស្ប៉ាញបានឲ្យដឹងថា លោក Florentino Perez ប្រធានក្លិបReal Madrid បានជួបពិភាក្សាជាមួយនឹងឪពុករបស់កីឡាករ Neymar ដើម្បីនាំយកខ្សែប្រយុទ្ធប្រេស៊ីលនេះមកកាន់ប្រទេសអេស្ប៉ាញវិញដើម្បីជំនួសកីឡាករ Cristiano Ronaldo។
កីឡាករ Neymar ទើបតែចាកចេញពីក្រុម Barcelona ទៅកាន់ប្រទេសបារាំង ចូលរួមក្រុមParis Saint-Germainក្នុងតម្លៃកំណត់ត្រាពិភពលោក១៩៨លានផោន ហើយបានបញ្ចេញថ្មីជើងយ៉ាងល្អរកបាន១១គ្រាប់ក្នុងចំណោម១២ប្រកួត។
សារព័ត៌មានអេស្ប៉ាញMundo Deportivo បានអះអាងថា លោក Florentino Perez កាលពីពេលថ្មីៗបានជួបជាមួយលោក Neymar Sr ជាឪពុកបង្កើត Neymar ដើម្បីនិយាយពីបញ្ហាផ្ទេរទៅទឹកដី Santiago។ នេះមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ព្រោះ Madrid តែងតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធវ័យ២៥ឆ្នាំដែលក្លិបយក្សអេស្ប៉ាញធ្លាប់ប្រជែងចាញ់ Barcelona កាលពីឆ្នាំ២០១៣៕ ដេវីត