នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសវៀតណាម ចូលរួមកិច្ចប្រជុំ APEC មិនត្រឹមតែប្រធានាធិបតីអាមេរិកប៉ុណ្ណោះទេដែលយកវ៉ាលិសបរមាណូ(កុងតាក់ចុចបញ្ជាវាយប្រហារបរមាណូ)តាមខ្លួនសូម្បី តែមេដឹកនាំរុស្ស៊ី ក៏យកវ៉ាលិសបរមាណូ ទៅជាមួយផងដែរ។ ទាំងនោះបានបង្ហាញ យ៉ាងច្បាស់ថា មេដឹកនាំមហាអំណាច បរមាណូបានត្រៀមលក្ខណៈក្នុងការធ្វើ សង្គ្រាមបរមាណូ មិនថានៅទីកន្លែងណា នោះឡើយ។
ដូចទៅនឹងប្រធានាធិបតីអាមេរិក មេដឹក នាំរុស្ស៊ី លោកពូទីន ក៏បាននាំយកវ៉ាលិសពណ៌ខ្មៅតាមជាប់ខ្លួនជានិច្ច ដែលជាការត្រៀមលក្ខណៈក្នុងការធ្វើសង្គ្រាមបរមាណូបានគ្រប់ពេលវេលា មិនថានៅទីណា ក្នុងកិច្ចប្រជុំឬនៅលើយន្តហោះនោះឡើយ មេដឹកនាំមហាអំណាចបរមាណូ អាចបញ្ជាការវាយប្រហារដោយមីស៊ីលបរមាណូ បានគ្រប់ពេល។
ប៉ុន្តែរុស្ស៊ីខុសពីអាមេរិក ដោយប្រធានា ធិបតីអាមេរិក ជាបុគ្គលតែម្នាក់គត់មាន សិទ្ធិគ្រប់គ្រាន់នៅក្នុងការបញ្ជាវាយប្រហារបរមាណូ ដោយអាចចុចកុងតាក់ដោយ ខ្លួនឯង។ ចំណែកនៅរុស្ស៊ី មានមនុស្ស ដល់ទៅ៣នាក់មានសិទ្ធិកាន់កាប់វ៉ាលិស និងបញ្ជាការវាយប្រហារដោយបរមាណូ ក្នុងនោះមានប្រធានាធិបតីរដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការកងទ័ពរុស្ស៊ី។ ដូច្នេះរុស្ស៊ី មានវ៉ាលិសបញ្ជាការវាយ ប្រហារដោយបរមាណូរហូតដល់ទៅ៣។ នៅពេលដែលទីក្រុងមូស្គូរងការវាយ ប្រហារនោះវ៉ាលិសបញ្ជាបរមាណូទាំង៣នឹងទទួលបានសញ្ញា ភ្លាមៗក្នុងពេលតែ មួយ។
វ៉ាលិសទាំង៣របស់រុស្ស៊ីនោះមានឈ្មោះថា Cheget បានផលិតឡើងតាំងពីឆ្នាំ ១៩៨០ ក្រោមការបញ្ជារបស់ ក្រសួងចារ កិច្ចសូសហភាពវៀត។ លើកទីមួយដែលវ៉ាលិសបរមាណូរុស្ស៊ីជាផ្លូវការ គឺនៅខែ មីនា ឆ្នាំ១៩៨៥ ពេលនោះអតីតមេដឹក នាំសូវៀត លោក Mikhail Gorbachev ឡើងកាន់តំណែង។
វ៉ាលិស Cheget មានទម្ងន់ដល់ទៅ១១ គីឡូក្រាម តែងតែ អមដំណើរលោកពូទីនជានិច្ចពេលមានដំណើរទស្សនកិច្ចទៅ កាន់ក្រៅប្រទេស។ នៅក្នុងវ៉ាលិសនោះ មានលេខសម្ងាត់ ដែលអាចបញ្ជាការវាយប្រហារដោយមីស៊ីលបំពាក់ក្បាលគ្រាប់ បរមាណូភា្លមៗ ហើយពេលវាយប្រហារ វ៉ាលិសទាំង៣នឹងទទួលបានសញ្ញាក្នុងពេលតែមួយ។
ចំណែកអាមេរិកវិញវ៉ាលិសបរមាណូស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកត្រាំ ហើយលោកអាចបញ្ជាឲ្យវាយប្រហារគ្រប់ពេលវេលា។ លោកត្រាំជាមេដឹកនាំ ឆេវឆាវ ទាំងនោះហើយបានជាមន្ត្រីជាន់ ខ្ពស់របស់អាមេរិកលើកសំណើចេញច្បាប់ ថ្មីហាមលោកត្រាំប្រើប្រាស់បរមាណូ បើគ្មានការឯកភាពពីសភាទេនោះ។ ប៉ុន្តែច្បាប់នោះមិនទាន់ពិភាក្សនៅក្នុងសភា អាមេរិកនៅឡើយ។
ប៉ុន្តែទាំងរុស្ស៊ីនិង អាមេរិក តាំងពីមាន វ៉ាលិសបរមាណូនោះមក មិនដែលមាន ប្រធានាធិបតីណាមួយចុចកុងតាក់បញ្ជាវានៅឡើយ ។ទាំងនោះហើយទើបក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា តើលោក ត្រាំអាចចុចកុងតាក់ ក្នុងវ៉ាលិសនោះដែរ ឬទេ? ពេលសង្គ្រាមបរមាណូកំពុងតែខិត កៀក ជាមួយកូរ៉េខាងជើង ដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានគំរាម វាយប្រហារដោយបរមាណូជាបន្តបន្ទាប់។
វ៉ាលិសស្បែកពណ៌ខ្មៅដ៏អាថ៌កំបាំងបានដើរតាមប្រធានាធិបតីអាមេរិកនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយវ៉ាលិសនោះគឺជាកុងតាក់បញ្ជាគ្រាប់បែកបរមាណូដែលអាចបញ្ជាបានទៅគ្រប់ទិសទីនៅជុំវិញពិភពលោក។
ដោយខ្លាចលោកត្រាំបញ្ជាផ្តេសផ្តាស តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បាន ស្នើសភាអនុម័តច្បាប់ វាយប្រហារដោយបរមាណូគឺត្រូវតែមានការយល់ព្រមពីសភាជាមុនសិន គឺមិនអនុញ្ញាតឲ្យ លោកត្រាំ បញ្ជាតែម្នាក់ឯងនោះឡើយ គឺគ្រោះថ្នាក់ដល់អាមេរិក។«មិនត្រូវទុកឲ្យគាត់ដាក់ដៃលើកុងតាក់នោះទេ» ។ចំណែក មហាសេដ្ឋីដូណាល់ ត្រាំវិញបញ្ជាក់ថា«ខ្ញុំជាមនុស្សចុងក្រោយដែលប្រើប្រាស់គ្រាប់បែកបរមាណូ»។រឿងរ៉ាវពីឃ្លាំងអាវុធប្រល័យលោក ដែលអាចសម្លាប់មនុស្សយ៉ាងតិច២ពាន់លាននាក់ ក៏ដូចជាសិទ្ធិក្នុងការបញ្ជាគ្រាប់បរមាណូនោះស្ថិតនៅក្នុងដៃប្រធានាធិបតី គឺជាប្រធានបទក្តៅក្នុងការពិភាក្សានៅទូទាំងអាមេរិក។
លេខសម្ងាត់កុងតាក់បញ្ជាគ្រាប់បែក បរមាណូ ស្ថិតនៅក្នុងវ៉ាលិសពណ៌ខ្មៅផលិតពីអាលុយមីញ៉ូម ស្រោបស្បែកមានទម្ងន់ ២០គីឡូក្រាម។ ប្រធានាធិបតីអាមេរិក គ្រប់ជំនាន់គឺបាននាំទោះជាទៅជាប់ខ្លួនជានិច្ចទៅទៅទស្សនកិច្ចទីណាក្តី។វ៉ាលិសនោះត្រូវបានការពារនិងដឹកជញ្ជូនដោយ មន្ត្រី៥រូប មកពី៥កងពលបរមាណូ។
អតីតអ្នកទទួលខុសត្រូវកាន់វ៉ាលិស បរមាណូសម្រាប់អតីតប្រធានាធិបតីប៊ីលគ្លីន តុនលោក Robert Patterson បញ្ជាក់ថា«គ្រប់ពេលយើងមានការព្រួយបារម្ភ ភ័យខ្លាច ដោយក្នុងនោះអាចសម្លាប់ជីវិតមនុស្សជាង២ពាន់លាននាក់។ មន្ត្រីដែលកាន់វ៉ាលិសនោះទទួលការហ្វឹកហាត់ជា ពិសេស ដើម្បីជួយប្រធានាធិបតីក្នុងពេលមានសង្គ្រាមបរមាណូកើតឡើង។ដើម្បី បញ្ជាបាន ប្រធានាធិបតីត្រូវបើប្រាស់កាតមួយមានលេខសម្ងាត់ដាក់ជាប់តាមខ្លួនជានិច្ចដើម្បីអាចបញ្ជាបាន។ វ៉ាលិសនោះត្រូវបានគេឲ្យរហស្សនាមថា «ប៉េងប៉ោង» ចំណែកកាតលេខសម្ងាត់ ហៅថា«នំ ស្រួយ»វត្ថុទាំងពីរនោះគឺនៅជាប់ប្រធានា ធិបតីជារៀងរហូតសូម្បីតែនៅក្នុងរថយន្តជណ្តើរយន្ត ឧទ្ធម្ភាគចក្រ…។
លោកBill Gulley អតីតប្រធានការិយាល័យយោធារបស់សេតវិមានបានបញ្ជាក់ ថា «កាត» និងវ៉ាលិសបានផ្ទុកនូវឯកសារសំខាន់ៗ៧៥ទំព័រ ក្នុងនោះមានជម្រើស ក្នុងការវាយប្រហារបរមាណូតបតទៅលើសត្រូវ។ មានសៀវភៅបញ្ជាក់ពីទីតាំង អាថ៌កំបាំងបំផុតសម្រាប់លាក់ខ្លួនប្រធានាធិបតីពេលមានអាសន្ន និងប្រព័ន្ធប្រកាស អាសន្នបន្ទាន់។
វ៉ាលិសបរមាណូខាងលើក៏បានទៅជាមួយលោកអូបាម៉ាទៅកាន់កន្លែងគោរព វិញ្ញាណក្ខន្ធអ្នករងគ្រោះដោយការទម្លាក់គ្រាប់បែកនៅហីុរ៉ូសីុម៉ាពីអាមេរិកផងដែរ។
ប្រធានាធិបតីអាមេរិកក្តាប់សិទ្ធិបញ្ជាគ្រាប់បរមាណូជាង២.០០០គ្រាប់ដែល បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ត្រូវបានដាក់ពង្រាយទៅគ្រប់ទិសទីជុំវិញពិភពលោក។ មីស៊ីលបរមាណូទាំងនោះនឹងត្រូវបាញ់ចេញក្នុងរយៈពេលប៉ុន្មាននាទីក្រោយប្រធានាធិបតីបានបញ្ជា វាយប្រហារនៅគ្រប់ទីកន្លែងលើភពផែនដី ។ ក្នុងរយៈពេលតែ៣០នាទីបរមាណូទាំងនោះនឹងទៅដល់គោលដៅហើយមានការបំផ្លាញខ្លាំងជាងបរមាណូដែលទម្លាក់នៅហីុរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពី៧១ឆ្នាំមុនជាង២០ដង៕ ម៉ែវ សាធី