បើទោះបីមិនមានជំនួបទ្វេភាគីក្រៅកិច្ចប្រជុំកំពូល APEC នៅទីក្រុងដាណាង ប្រទេសវៀតណាម ប៉ុន្តែប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ និងលោក ពូទីន មានជំនួបស្វាគមន៍ ចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាលក្នុងរយៈពេលខ្លី។
ក្តីសង្ឃឹមនៃជំនួបទ្វេភាគី រវាងលោក ត្រាំ នឹងលោក ពូទីន ក្រៅកិច្ចប្រជុំ APEC ធ្វើឡើងនៅវៀតណាមមិនបានសម្រេច ដោយអ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា តំណាងមេដឹកនាំទាំង២មិនឯកភាព គ្នាទៅលើកាលវិភាគនៃការជួបពិភាក្សាគ្នាទេ។ ប៉ុន្តែមេដឹកនាំមហាអំណាចយោធាទាំង២នៅតែញញឹមដាក់គ្នា ចាប់ដៃស្វា គមន៍គ្នាយ៉ាងកក់ក្តៅ។
សារព័ត៌មាន RT បានផ្សាយថា ក្នុង ពេលត្រៀមថតរូបអនុស្សាវរីយ៍ មេដឹកនាំ ដែលចូលរួមកិច្ចប្រជុំ APEC ប្រធានាធិបតី ត្រាំ បានទៅជិតលោក ពូទីន ហើយចាប់ដៃ ប៉ុន្មានវិនាទីបង្ហាញពីឥរិយាបថស្និទ្ធស្នាល ក្នុងនាមជាភ្ញៀវដូចគ្នានៅក្នុងកិច្ចប្រជុំនោះ។
នៅមុនពេលចូលរួមកិច្ចប្រជុំ APEC ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ប្រធានាធិបតី ពូទីន បានត្រៀមលក្ខណ ចូលរួមកិច្ចពិភាក្សាទ្វេភាគី ជាមួយលោក ត្រាំ ក្រៅកិច្ចប្រជុំនៅវៀតណាម។ ចំណែក ភាគីអាមេរិកវិញ ក៏ដូចគ្នានោះដែរ ដើម្បី ពិភាក្សាពីបញ្ហាកូរ៉េខាងជើង ស៊ីរី និងអ៊ុយ ក្រែន។ ប៉ុន្តែដោយមិនអាចរៀបចំកាល វិភាគជួបក៏ត្រូវផ្អាកជំនួបនោះទៅ។
ក្រោយប៉ុន្មានម៉ោង ដែលបានចូលរួម កិច្ចប្រជុំខាងលើ អ្នកនាំពាក្យសេតវិមាន បានប្រកាសថាជំនួបទ្វេភាគីរវាងលោក ត្រាំ នឹងពូទីន មិនអាចកើតឡើងនោះឡើយ ដោយសារតែភាគីទាំង២ មិនអាចរៀប ចំកាលវិភាគបានជួបពិភាក្សាគ្នា។
ចំពោះទំនាក់ទំនងរវាងអាមេរិក នឹង រុស្ស៊ី ចិន អាមេរិកបានផ្តោតសំខាន់ទៅលើចិនជាងរុស្ស៊ី ដោយសារតែចិនជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងជា ប្រទេសដែលមានឥទ្ធិពលខ្លាំងនៅលើ ពិភពលោក។ ចំណុចទាំងនោះហើយ បានជាលោក ត្រាំ ប្រកាសថា ការរួមគ្នា រវាងអាមេរិក នឹងចិនពិតជាអាចដោះ ស្រាយបញ្ហាសំខាន់ៗនៅលើពិភពលោកបាន។ ការលើកឡើងបែបនេះ បញ្ជាក់ថាអាមេរិកបានទាត់ចោលរុស្ស៊ី ដែលចេះតែ លូកដៃរារាំងអាមេរិក នៅក្នុងដំណោះស្រាយ ការបរទេសក្នុងតំបន់មជ្ឈិមបូព៌ា ចំណែក ចិនមិនដែលរារាំងសកម្មភាពរបស់អាមេ រិកនោះឡើយ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលះបង់វាសនារបស់លោក ទៅ កាន់ប្រទេសចិន ដោយព្យាយាមវែកញែកឲ្យម្ចាស់ផ្ទះ(ចិន) ធ្វើឲ្យទំនាក់ទំនងពាណិជ្ជ កម្មមានតុល្យភាព និងធ្វើអ្វីៗបន្ថែមទៀតដើម្បីរារាំងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េ ខាងជើង។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក និងចិនរួមគ្នា ដោះស្រាយបញ្ហារបស់ពិភពលោក “ខ្ញុំជឿ ជាក់ថា យើងអាចដោះស្រាយបញ្ហាទាំង អស់បាន” ។
ក្នុងនាមជាអ្នកជំរុញឲ្យមានទំនាក់ ទំនងល្អនោះ លោក ត្រាំ បានលុបចោល ពាក្យបណ្តឹងតវ៉ារបស់លោក អំពីប្រទេស ចិន យ៉ាងហោចណាស់ជាសាធារណៈ ហើយលោកបានផ្តោតលើការជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ជួយដល់កូរ៉េខាងជើង ដែលកិច្ចប្រឹងប្រែងមួយត្រូវបានគេរំពឹងជាថ្មីម្តងទៀតថា នឹងឈានដល់ដំណាក់កាល កំពូលនៅក្នុងកិច្ចប្រជុំកំពូលអន្តរជាតិមួយនៅវៀតណាម៕ ម៉ែវ សាធី