ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាំចុងក្រោយ«ម៉ែខ្ញុំទៅហើយ» របស់កុមារីម្នាក់គិតខ្លីសម្រេចចងកសម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តកណ្តាល៖ គួរឲ្យអនិច្ចា កុមារីម្នាក់ គិតខ្លី បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯង ដោយបន្សល់ទុកបណ្តាំ «ម៉ែខ្ញុំទៅហើយ)» ជូនម្តាយ ដែលអានហើយគួរឲ្យក្តុកក្តួលដួងចិត្តជាទីបំផុត ដោយមិនដឹងថា តើកូនស្រីម្នាក់នេះបានបញ្ចប់ជីវិតដោយមូលហេតុអ្វីឡើយ។

ហេតុការណ៍គួរឲ្យអាណិតនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៧ ចំណុច​ផ្ទះជនរងគ្រោះភូមិអាចម៌កុក សង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី សុខរត្ន័មុនី ភេទ​ស្រី អាយុ​១០ឆ្នាំ ជនជាតិខែ្មរ មុខរបរ សិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិ​អាចម៌កុក សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។

តាមការបំភ្លឺម្តាយជនរងគ្រោះឈ្មោះ អ៊ីន សោភា អាយុ៤៦ឆ្នាំ មុខរបរ កម្មការិនីស្នាក់នៅភូមិខាងលើបានឲ្យដឹងថា ជនរងគ្រោះ​បានចេញពីរៀនម៉ោង១១ បានហូបបាយធម្មតាជាមួយម្តាយ ។ ម្តាយបានទៅផ្សារ លុះវេលាម៉ោង១៣ ម្តាយបានត្រឡប់មកពីផ្សារវិញ ក៏បានឃើញជនរងគ្រោះចងកនឹងអាវក្រណាត់ពណ៌ក្រហម ដៃវែង ជាប់នឹងធ្នឹមផ្ទះក្នុងបន្ទប់ ហើយក៏បាននាំគ្នាជួយលើកជនរងគ្រោះ ស្រាយក្រណាត់អាវចេញ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយបានសរសេរពាក្យបណ្តាំ (ម៉ែខ្ញុំទៅហើយ)។

បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនពិតប្រាកដមែន ដោយមិនបានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ។

ក្រោយការពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ឲ្យម្តាយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ ដា

 


ចែករំលែក៖