ភ្នំពេញ ៖ តុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា នេះ នឹង ជំនុំជម្រះ បណ្ដឹង ក្រសួង មហាផ្ទៃ ដែល ប្តឹង រំលាយ គណបក្ស សង្គ្រោះ ។ គណបក្ស សង្គ្រោះ ជាតិ ប្រឈម នឹង ការ រំលាយ ចោល ដោយសារ បាន រណប បរទេស និង ទទួល ការ បង្គាប់ បញ្ជា ពី សហរដ្ឋអាមេរិក ក្នុង ផែនការ ធ្វើ បដិវត្តន៍ ពណ៌ ក្នុង ប្រទេស កម្ពុជា ដែល កំពុង តែ មាន សន្តិភាព បរិបូរណ៍ ។
ក្រុម មេធាវី តំណាង ក្រសួង មហាផ្ទៃ ជឿជាក់ ថា គណបក្ស សង្គ្រោះ ជាតិ ពិត ជា រលាយ យ៉ាង ពិតប្រាកដ ដោយ យោង តាម ភស្តុតាង យ៉ាង ច្រើន សន្ធឹកសន្ធាប់ ដែល បង្ហាញ ពី ភាព សង្វាក់ ថា គណបក្ស សង្គ្រោះ ជាតិ មាន ផែនការ ធ្វើ បដិវត្តន៍ ពណ៌ ដើម្បី ផ្តួល រលំ រដ្ឋ អំណាច ស្រប ច្បាប់ នៃ ព្រះរាជាណាចក្រ កម្ពុជា ។ បញ្ជី ឈ្មោះ ថ្នាក់ ដឹកនាំ គណបក្ស សង្គ្រោះ ជាតិ ចំនួន ១១៨រូប ក៏ ក្រុម មេធាវី តំណាង ក្រសួង មហាផ្ទៃ ជឿជាក់ ថា នឹង ត្រូវ តុលាការ កំពូល សម្រេច ផ្អាក ការ ធ្វើ សកម្មភាព នយោបាយ រយៈពេល ៥ឆ្នាំ ផងដែរ ស្រប តាម ច្បាប់ ស្តីពី គណបក្ស នយោបាយ ។
រហូត មក ទល់ ពេល នេះ គណបក្ស សង្គ្រោះ ជាតិ ពុំ បាន ពឹងពាក់ មេធាវី ឱ្យ ការពារ ក្ដី នៅ តុលាការ កំពូល ទេ ។ បញ្ហា នេះ ក្រុម មេធាវី តំណាង ក្រសួង មហាផ្ទៃ បញ្ជាក់ ថា ទោះបី គណបក្ស សង្គ្រោះ ជាតិ ពុំ បាន ដាក់ មេធាវី ក៏ តុលាការ កំពូល អាច បន្ត នីតិវិធី បាន ដែរ ។
ប្រភព ព័ត៌មាន បញ្ជាក់ ថា សវនាការនេះ ជា សភា ពេញ អង្គ ដែល មាន ចៅក្រម ៩រូប និង តំណាង មហា អយ្យការ មួយ រូប ហើយ នឹង ធ្វើ ជា សាធារណៈ ។
គួរ បញ្ជាក់ ថា កាលពី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រុម មេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្ស សង្គ្រោះ ជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕ ចេស្តា