ព័ត៌មានទាន់ហេតុការណ៍៖

ឡានទំនើបតម្លៃជាង១លានដុល្លារបុកគ្នារងរបួសខ្មែរ ថៃ៥នាក់

ចែករំលែក៖

ខេត្តកោះកុង ៖​ ​គ្រោះថ្នាក់​ចរាចរ​មួយ​កាលពី​វេលា​ម៉ោង ២៣ និង ២៥​នាទី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​ នៅ​ផ្លូវជាតិ​លេខ​៤៨ ​ក្នុងភូមិ​សាស្ត្រ​ស្រុក​បុ​ទុម​សាគរ ម្តុំ​ជិត​ផ្លូវបំបែក​ទៅ​កោះ​ស្តេច ខេត្តកោះកុង​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​៥​នាក់​ខូចខាត​រថយន្ត​៣​គ្រឿង​ ក្នុងនោះ​មាន​រថយន្ត​១​គ្រឿង​មានតម្លៃ​ជាង​១​លាន​ដុល្លារ​អាមេរិក​ថែមទៀតផងដែរ។

គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​​រថយន្ត ទ្រុង មួយគ្រឿង ដែល​ផ្ទុក ដឹក​រថយន្ត​ទំនើប​មួយគ្រឿង​មានតម្លៃ​ជាង​១​លាន​ដុល្លារ​អាមេ​រិ​ក​ បាន​បុក ជាមួយ រថយន្ត​ដឹកទំនិញ មួយគ្រឿង ពេញទំហឹង បណ្តាល​ឲ្យ រថយន្ត​ដឹកទំនិញ ក្រឡាប់​ផ្ញារ​ជើង​រងរបួស់ ធ្ងន់​ស្រាល ៥​នាក់ ចំណែក រថយន្ត​មានតម្លៃ ជាង ១​លាន​ដុល្លារ​នោះ បាន​រង​ការខូចខាត​ផ្នែក​ខាងមុខក្នុងកម្រិតខ្លាំង។

​ឡានធុន​ធំ​ពីរគ្រឿង​ មួយគ្រឿង ម៉ាក អ៊ី​ស៊ុយ​ស៊ុយ ១​គ្រឿង ពាក់​ស្លាក​លេខ ថៃ ៦២. ៦២៦២ បើកបរ​ដោយ​ជនជាតិ​ថៃ ផ្ទុក​រថយន្តមួយគ្រឿង សេរី​ទំនើប មួយគ្រឿង​ម៉ាក​អ៊ី​ពែរ​ខា​ម៉ាក់​គ្លែ​រ៉ឹ​ន​ប៉េ​១ (Hypercar Mclaren P1 )​ពាក់ ស្លាក​លេខ 2AY-2222 ដែលមាន​តម្លៃ​ប្រហែល​US$1,350,000 បាន ធ្វើដំណើរ​តាមផ្លូវ ជាតិ​លេខ ៤៨ ។​ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក Vithourak Sarun​។ ចំណែក រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ១​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៥៥៦៨ ។​

ឡាន​ទាំងពីរគ្រឿង​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ មាន​ទិសដៅ​បញ្ច្រាសគ្នា លុះដល់​ចំណុច ភូមិសាស្ត្រ​ស្រុក​បុ​ទុម​សាគរ ម្តុំ​ជិត​ផ្លូវបំបែក​ទៅ​កោះ​ស្តេច ក៏បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ ខ្ទេច រថយន្ត​សេរី​ទំនើប ដែល​ដឹក​នៅលើ​រថយន្ត​នោះ ចំណែក​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ទៀត​បាន ក្រឡាប់​ផ្ញា​រជើង​ធ្លាក់​ផ្លូវ ​បណ្តាល​ឲ្យ ឲ្យ​មនុស្ស ៥​នាក់ ក្នុងនោះ ខ្មែរ ២​នាក់ និង​ថៃ ៣​នាក់ រងរបួស​ធ្ងន់​ ស្រាល បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល ។

គេថា​ឡាន​ម៉ាក​Hypercar Mclaren P1​នេះ​ផលិត​នៅ​ប្រទេស​អង់គ្លេស​​ឆ្នាំ​២០១៣​ លក់​អស់​៣៧៥​គ្រឿង​។ ​រថយន្ត​ប្រភេទ នោះ​នៅ​ស្រុក​ខ្មែរ​ប្រហែល​មានតែ​មួយគ្រឿង​នេះទេ​។​​ ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់ បញ្ជាក់ថា​ភាគី ខាង​ណា ជា អ្នកបង្ក​នៅឡើយ​ទេ៕


ចែករំលែក៖