ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកកិនបុរសវិកលចរិកមិនស្គាល់អត្តសញ្ញាណម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្នបានប្រទះឃើញសាកសព បុរសម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាក់ បើកកិចស្លាប់នៅកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៦ លេខ៧ ស្ថិតក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងម៉ោងប្រហែលម៉ោង៣ទៀបភ្លឺថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ហេីយការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ចថា ជនរងគ្រោះទំនងជាដេកលេីផ្លូវត្រូវឡានកិនតែម្តង។

តាមប្រភពព័ត៌មានពីបងប្រុសម្នាក់ជិះម៉តូលក់ប្រហិតបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះជាមនុស្សវិកលចរិកមិនស្គាល់អត្តសញ្ញាណ តែងតែដើរឆ្លងទៅឆ្លងមកជាញយដង តែមិនដឹងថា ផ្ទះសម្បែងនៅឯណាទេ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចយកទៅដំកល់ទុកនៅវត្តវល្លិ៍យាវ ដើម្បីរង់ចាំ ស្រាវជ្រាវរកសាច់ញាតិបងប្អូនយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖