សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖
«ក្មួយៗជាទីស្រឡាញ់ ពូពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលពូបានមកជួបក្មួយៗជាទីស្រឡាញ់នៅទីនេះ។ ទឹកមុខដ៏ស្រស់ស្រាយរាក់ទាក់របស់ក្មួយៗគឺបង្ហាញពីការពេញចិត្ត និងទុកចិត្តមកលើពូ។
ពូស្រឡាញ់កូនក្មួយកម្មករទាំងអស់គ្នា ហើយសង្ឃឹមថាកូនក្មួយនឹងមានការងារធ្វើនៅទីនេះបានយូរ ជាមួយប្រាក់ខែល្អសមរម្យ និងផលលប្រយោជន៍ល្អៗជាច្រើនថែមទៀតពីក្រុមហ៊ុន។
ពូនឹងបន្តពិនិត្យដោះស្រាយបញ្ហាប្រឈមនានាជាបន្តទៀត ដើម្បីកូនក្មួយកាន់តែមានជីវភាពរស់នៅល្អប្រសើរឡើង»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ