ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានរតនាគាររាជធានីភ្នំពេញ និងខេត្តស្វាយរៀងបង្កើតគំនិតពុករលួយប្រើលេសទម្លាក់កំហុសលើលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន.?

ចែករំលែក៖

វប្បធម៌កោសរុសធ្វើអោយយឺតយូរឯកសាររដ្ឋបាលបើកប្រាក់តាមមន្ទីរជុំវិញរាជធានី-ខេត្ត បង្កឡើងដោយមន្ត្រីរតនាគារដើម្បីទាញយកប្រយោជន៍ទឹកតែ ក៏ដូចជាប្រើល្បិចកាត់ភាគរយ បាននិងកំពុងកើតមាននូវអំពើពុករលួយជាលក្ខណះប្រព័ន្ធក្នុងអង្គភាពរតនាគារ រាជធានីភ្នំពេញ គ្រប់គ្រងដោយ លោក កែ ប៊ុនឡេង និងលោក គៀក សៀមហេង ប្រធានរតនាគារ ខេត្តស្វាយរៀង មានលេចឮការរិះគន់ពីមន្ត្រីរបស់ខ្លួន ក៏ដូចអង្តភាពតាមមន្ទីរជុំវិញរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ទម្លាយពីទង្វើពុករលួយប្រហាក់ប្រហាក់ប្រហែលគ្នារវាងលោក កែ ប៊ុនឡេង និងលោក គៀក សៀមហេង។

ក្នុងនោះរាល់ល្បិចធ្វើអោយយឺតយូរឯកសារ ការបង្កក់ប្រាក់នេះ គឺមេរតនាគារទាំង២រូបនេះ ហ៊ានទាំងទំលាក់កំហុសទៅលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាមិនទាន់ទម្លាក់ប្រាក់មកអោយជាដើម ដោយមានចេតនាបង្ខំកៀបទាញយកទឹកតែ។

ខាងអង្គភាពតាមមន្ទីរជុំវិញរាជធានី-ខេត្ត និងក្រុមហ៊ុនបានបង្ហើបថា៖ លោក កែ ប៊ុនឡេង ប្រធានរតនាគារ រាជធានីភ្នំពេញ មានមន្ត្រីជើងក្រោមគាត់ចំនួន៥រូប ពាក់ព័ន្ធនិងការបង្កកឯកសារបើកប្រាក់ទុកអោយយឺតយូរ ធ្វើយ៉ាងណាបានសេវាក្រោមតុ ឬបញ្ហាកាត់ភាគរយនេះផង។ ក្នុងនោះលោក កែ ប៊ុនឡេង ប្រើមន្ត្រីជំនិតៗរួមមាន៖ ១-លោក អែវ សារី ប្រធានការិយាល័យគណនេយ្យ ថវិកាថ្នាក់ក្រោមជាតិ និងសរុប ២-អ្នកស្រី សោម ធាវី អនុប្រធានការិយាល័យគណនេយ្យ ថវិកាថ្នាក់ក្រោម និង៣-អ្នកស្រី ឡុង យុកហួ ប្រធានការិយាល័យគណនេយ្យ ថវិកាថ្នាក់ក្រោម។ ដោយឡែកទី៤-អ្នកស្រី ស៊ុត សុគន្ធានារី និងទី៥-លោក សុខ ភក្តី អនុប្រធានរតនាគារ រាជធានីភ្នំពេញ ចាំទទួលលាភពីអំពើពុករលួយនេះ តែមិនចេញមុន គ្រាន់ដើរតួសម្របសម្រួលឬហៃអើតាម លោក កែ ប៊ុនឡេង ប្រធានរតនាគារ រាជធានីភ្នំពេញប៉ុណ្ណោះ។

មន្ត្រីខាងអង្គភាពតាមមន្ទីរជុំវិញរាជធានី-ខេត្ត និងក្រុមហ៊ុនបានទម្លាយបន្តថា៖ បញ្ហាពុករលួយតាមរយះលោក កែ ប៊ុនឡេង ប្រើមន្ត្រីជំនាញគាត់ទាញយកលាភសក្ការៈនេះគឺ៖ ឯកសារទាក់ទងទៅនិងគ្រប់បណ្តាមានសិទ្ធផ្គត់ផ្គង់សំណង់ ពិសេសផ្គត់ផ្គង់សំភារៈទៅអង្គភាពជុំវិញសាលារាជធានី ដូចជាឯកសាររដ្ឋបាលពាក់ព័ន្ធថវិកាថ្នាក់ក្រោមជាតិចំពោះគម្រោងអភិវឌ្ឍន៍តាមខណ្ឌទាំង១២ និងតាមសង្កាត់ជាដើម។ បញ្ហានេះ រហូតដល់មានមន្ត្រីស្តីបន្ទោសពីមាត់មួយទៅមាត់មួយថា៖ លោក កែ ប៊ុនឡេង ជាដើមហេតុអោយខាងអង្គភាពតាមមន្ទីរជុំវិញសាលារាជធានីភ្នំពេញខឹងសម្បារ និងជាអ្នកធ្វើអោយមន្ត្រីបាក់ទឹកចិត្ត។
ដោយឡែកបញ្ហាពុករលួយស្រដៀងនេះក៏កើតមាននៅអង្គភាពរតនាគារ ខេត្តស្វាយរៀង គ្រប់គ្រងដោយ លោក គៀក សៀមហេង ។

ក្នុងនោះខាងអង្គភាពតាមមន្ទីរខេត្តស្វាយរៀងរអ៊ូលើឯកសាររដ្ឋបាលបើកប្រាក់ថ្នាក់ជាតិ មន្ត្រីរបស់គាត់មានចេតនាធ្វើអោយយឺតយូរបង្កក់ទុក មិនព្រមបើកអោយ ដោយទំលាក់ទៅខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាមិនទាន់ទម្លាក់ប្រាក់មកអោយជាដើម ធ្វើអោយប៉ះពាល់ដល់កិត្តិយស លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដ៏ធ្ងន់ធ្ងរ ខណះមន្ត្រីនៅក្រសួងទទួលស្គាល់ថា៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានការដឹកនាំប្រកបដោយការទទួលខុសត្រូវ និងកំណែទម្រង់មិនអោយពាក់ព័ន្ធបង្កអោយយឺតយូរផ្នែកការងាររដ្ឋបាលនោះ.? ក្រុមហ៊ុនមានសិទ្ធម៉ៅការធ្វើផ្លូវមួយកំពុងលើកឡើងពីទង្វើមន្ត្រី លោក គៀក សៀមហេង មានល្បិចស្នៀតច្រើនរាល់ការបើកប្រាក់ ធ្វើអោយយឺតយូរ ប៉ះពាល់ទៅដំណើរការសាងសង់ស្ថាបនាផ្លូវ របៀបព្យាយាមកាត់ភាគរយដោយអំពើពុករលួយ។

មន្ត្រីខ្លះបានលើកឡើងថា៖ បញ្ហាបង្កក់ឯកសារបើកថវិកា និងបញ្ហាទាមទារទឹកតែបែបនេះហើយ ទើបធ្វើអោយក្រុមហ៊ុនម៉ៅការទាំងផ្លូវ សំណង់ បង្ខំចិត្តកេងចំណេញបច្ចេកទេស ធ្វើអោយសំណង់ ផ្លូវគ្មានគុណភាព។

បញ្ហាអំពើពុករលួយ ជាលក្ខណះប្រព័ន្ធក្នុងអង្គភាពរតនាគារ រាជធានីភ្នំពេញ គ្រប់គ្រងដោយ លោក កែ ប៊ុនឡេង និងលោក គៀក សៀមហេង ប្រធានរតនាគារ ខេត្តស្វាយរៀង មានលេចឮការរិះគន់ពីមន្ត្រីរបស់ខ្លួន អង្តភាពតាមមន្ទីរជុំវិញរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជនជាដើមនេះអាចនឹងធ្លាយដល់លោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចឈានដល់ការស្រាវជ្រាវពីអង្គភាពប្រឆាំងអំពើពុករលួយ៕

 


ចែករំលែក៖