ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ថា៖
«ពូកក់ក្តៅ និងសប្បាយចិត្តខ្លាំងណាស់ ដែលកូនក្មួយមានការងារធ្វើល្អនៅក្នុងរោងចក្រកាត់ដេរល្អៗដូចនេះ។ សម្លៀកបំពាក់ដែលកូនក្មួយបានកាត់ដេរ គឺបានបញ្ជូនទៅលក់នៅក្រៅប្រទេសដែលជាស្នាដៃរបស់កូនក្មួយផ្ទាល់ (Made in Cambodia) ។ នេះគឺជាមោទនៈភាពរបស់កម្ពុជាយើងផងដែរ។
ក្មួយៗត្រូវខិតខំយកចិត្តទុកដាក់គោរពម៉ោងពេល និងធ្វើការងារអោយបានល្អ ហើយខិតខំរៀនជំនាញបំប៉នបន្ថែមអោយកាន់តែច្រើន ដើម្បីក្មួយៗមានឱកាសបានតម្លើងតួនាទី និងទទួលបានប្រាក់ខែកាន់ខ្ពស់ថែមទៀត។
ពូនឹងបន្តមើលថែ និងជួយក្មួយៗអោយមានការងារធ្វើល្អ និងទទួលបានប្រាក់ខែសមរម្យនៅគ្រប់រោងចក្រនៅទូទាំងប្រទេស»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ