ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអូស្ត្រាលីម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលដោយសារជំងឺថ្លើមរ៉ាំរ៉ៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សាកសពជនបរទេសម្នាក់ ត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់លើឥដ្ឋការ៉ូ នៅក្បែរគ្រែពូកដោយមិនដឹងមូលហេតុ ក្នុងបន្ទប់ជួលលេខ២០ នៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលឈ្មោះ Sokha Guests House ស្ថិតក្នុងក្រុម២៣ ភូមិ២ សង្កាត់លេ​ខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ WEND EDUARD ភេទប្រុស អាយុ៧៨ឆ្នាំ ជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ​ PA 3327164 មានសុពលភាពដល់ថ្ងៃទី 06-11-2020 ។​ ម្ចាស់ផ្ទះសំណាក់ ឈ្មោះ ហ៊ីង ខេង ភេទ ស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែររស់នៅកន្លែងកើតហេតុ។

ប្រភពបានបន្តទៀតថា ឆ្លងតាមការត្រួតពិនិត្យជាជំហានដំបូងរបស់លោក វេជ្ជបណ្ឌិត សែ ជូសិទ្ធិជោត អនុប្រធាន មន្ទីរសុខាភិបាលខេត្តព្រះសីហនុ រួមនឹងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត បានសន្និដ្ឋានថា ជនរងគ្រោះ (សាកសព) ស្លាប់ដោយសារ ជំងឺថ្លើម រ៉ាំរ៉ៃ ។

បច្ចុប្បន្នសាកសពជនរងគ្រោះរក្សាទុកនៅកន្លែងដដែលរង់ចាំ ការសំរេចពីស្ថានទូត និងគ្រួសារសាមីុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖