សារព័ត៌មាន Strait Times បានផ្សាយ ថា កូរ៉េខាងត្បូង កំពុងពិចារណា ឈប់ធ្វើ សមយុទ្ធរួមជាមួយអាមេរិក នៅឆ្នាំក្រោយ នៅពេលដែលការប្រកួតកីឡា រដូវរងា មកដល់ ហើយត្រូវរៀបចំឡើងនៅក្នុង ប្រទេស កូរ៉េខាងត្បូង ដើម្បីកាត់បន្ថយការប្រឈមមុខតានតឹងដាក់គ្នា។
កូរ៉េខាងជើង តែងតែថ្កោលទោស ដល់កម្លាំងទាហានកូរ៉េខាងត្បូងនិងអាមេរិក ដែលធ្វើសមយុទ្ធរួមគ្នា ដោយចាត់ទុកថា ជាការ ប៉ុនប៉ងឈ្លានពានកូរ៉េខាងជើង ។ ទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើង មានសកម្មភាពយោធាតបតវិញ ដោយ បាញ់មីស៊ីល សាកល្បង ដែលជាសកម្ម ភាពកូរ៉េខាងជើង ចាត់ទុកថាជាការ ការពារខ្លួន ពីការឈ្លានពានរបស់អាមេ រិក។
កីឡារដូវរងានឹងត្រូវធ្វើឡើងនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់មកគឺមានកីឡា Paralympics (កីឡាអូឡាំពិកជនពិការ) ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៨ខែមីនាឆ្នាំ២០១៨។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងពិចារណា ឈប់ធ្វើសមយុទ្ធរួមជាមួយ អាមេរិក ដែលជាបំណងរបស់កូរ៉េខាងត្បូងតាំងពីយូរមកហើយ។ ប្រទេសបងប្អូនទាំងពីរមិនចង់ឲ្យមានការប្រឈមមុខដាក់គ្នានោះឡើយ ។
កម្លាំងទាហានអាមេរិកនិងកូរ៉េខាងត្បូងតែងតែធ្វើសមយុទ្ធរួមនៅខែមីនានិង មេសាជារៀងរាល់ឆ្នាំ ដែលមានឈ្មោះថា Key Resolve និង Foal Eagle ដោយមានការចូលរួមពីកម្លាំងទាហានអាមេរិក១៧ ពាន់នាក់ និងទាហានកូរ៉េខាងត្បូង ៣សែន នាក់។
នៅពេលនេះដែរ កូរ៉េខាងត្បូងសង្ឃឹមថាកូរ៉េខាងជើង នឹងមាន ក្រុមកីឡាករ មកចូលរួមការប្រកួតកីឡា អន្តរជាតិ ខាងលើ អាចជួយឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងល្អប្រសើរជាងនេះ។កូរ៉េខាង ត្បូងស្វាគមន៍ ក្រុមកីឡាករកូរ៉េខាងជើង ជានិច្ច។
បើទោះបីកូរ៉េខាងជើង មិនបានបាញ់ មីស៊ីល រយៈពេលជាង២ខែកន្លងមក ប៉ុន្តែទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា នឹងមិនបោះបង់កម្មវិធីកាំជ្រួចមីស៊ីលនិង បរមាណូ នោះឡើយ។
ពាក់ព័ន្ធនឹងស្ថានភាពនៅកូរ៉េខាងជើងនោះដែរ ក្រោយពេលអាមេរិកដាក់កូរ៉េខាងជើងចូលជាប្រទេសគាំទ្រក្រុមភេរវកម្ម កូរ៉េខាងជើង បានរិះគន់ ចំពោះការសម្រេច ចិត្ត របស់លោក ត្រាំ ដែលចុះឈ្មោះខ្លួន ក្នុងបញ្ជីរដ្ឋគាំទ្រ អំពើភេរវកម្ម ដោយហៅ ការសម្រេចចិត្តនេះថា គឺជាការបង្កហេតុ ធ្ងន់ធ្ងរ និងជាការរំលោភបំពាន ប្រកប ដោយហិង្សា។
យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងការប្រតិកម្មបឋម ចំពោះការចាត់ទុកកូរ៉េខាងជើង ជារដ្ឋភេរ វកម្មនោះ មន្ត្រីនាំពាក្យក្រសួងការបរទេសព្យុងយ៉ាង មួយរូប បានធ្វើការបដិសេធ នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត រដ្ឋ KCNA ថា រដ្ឋាភិបាលរបស់ខ្លួន មិន មានជាប់ពាក់ព័ន្ធ នឹងអំពើភេរវកម្មនោះ ឡើយ។
មន្ត្រីនាំពាក្យរូបនោះ តាមសេចក្តីរាយ ការណ៍ បានហៅស្លាករដ្ឋគាំទ្រអំពើភេរវកម្ម ថា គ្រាន់តែជាឧបករណ៍ សម្រាប់ភាពផ្តាច់ ការបែបអាមេរិក ដែលអាចនឹងដាក់ ឬក៏ ដកចេញវិញ នៅពេលណាមួយក៏បាន តាមតែចិត្តខ្លួនចង់ ហើយការសម្រេចចិត្ត របស់អាមេរិកនេះ ធ្វើឲ្យកូរ៉េខាងជើងប្ដេជ្ញាខ្លាំងឡើង ដើម្បីសម្រេចមហិច្ឆតា នុយក្លេ អ៊ែរបស់ខ្លួន៕ ម៉ែវ សាធី