ព័ត៌មានទាន់ហេតុការណ៍៖

រំលោភៗ! រំលោភទាំងកូនចុង និងរំលោភទាំងក្មួយស្រី ច្រើនដង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ ជាប់សង្ស័យលើក្មួយស្រីជាច្រើនលើក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំ ស្រាប់តែលេចធ្លាយរឿងរំលោភកូនចុងថែមមួយករណីទៀត។

សកម្មភាពរំលោភក្មួយ និងកូនចុងនេះគឺប្រព្រឹត្តអស់រយៈពេលជិត២ឆ្មាំមកហើយ ។ នេះបើតាមឆម្លើយសារភាពរបស់ជនសង្ស័យ។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះក្មេងស្រីរងគ្រោះឈ្មោះសុខ នី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិផ្លូវគោ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ជនសង្ស័យឈ្មោះ ហង្ស ហ៊ីម ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវជាពូថ្លៃ។

ក្មេងស្រីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានធ្វើសកមនមភាពចាប់រំលោភលើខ្លូនអស់រយៈពេលច្រើនឆ្នាំមកហើយ គឺនៅពេលដែលម្តាយរបស់នាងមិននៅផ្ទះ ពេលខ្លះរំលោភនៅលើផ្ទះ ពេលខ្លះរំលោភនៅក្នុងព្រៃ ការចាប់រំលោភបានសម្រេចជាច្រើនដង តាំងពីឆ្នាំ២០១៥ ដល់ដើមឆ្នាំ២០១៦ មកម្ល៉េះ។

ក្រោយធ្វើសកម្មភាពជនសង្ស័យតែងតែគំរាមនាងថា បើហ៊ានយករឿងនេះទីប្រាប់អ្នកដទៃ គេនឹងសម្លាប់នាងមិនខាន។ ដោយសារតែខ្លាចការគំរាម នាងចេះតែលាក់រឿងនេះរហូតមកមិនដែលប្រាបឲ្យអ្នកណាដឹងនោះទេ ទើបតែនៅពេលថ្មីៗនេះ ជនសង្ស័យប្រុងធ្វើសកម្មភាពរំលោភនាងម្តងទៀត តែដឹងដល់ម្តាយនាង ម្តាយនាងក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។

លោវរសេនីយ៍ទោប៊ុត ប៊ុនធឿន អធិការនកករបាលស្រុកឱរ៉ាល់បានប្រាប់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចរបស់លោកបានទទួលពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះឈ្មោះ សុខ នឹន អាយុ ៣៩ឆ្នាំ បានប្តឹងមកសមត្ថកិច្ច។

ក្រោយទទួលបណ្តឹងសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនជនសង្ស័យនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧យកមកសាកសួរ។

ក្រោយឃាត់ខ្លួនជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការលើកឡើងរបស់ក្មេងស្រីរងគហរោះពិតប្រាកដមែន។

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ក្រោយឃាត់ខ្លួនច្រើនថ្ងៃមក សមត្ថកិចបានសាកសួរបន្ថែមទៀត ក៏បែកធ្លាយករណីរំលោភកូនចុងរបស់ខ្លួនថែមមួយករណីទៀត។

នៅព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចបានបញ្ជូនក្មេងស្រីរងគ្រោះទាំង២នាក់ទៅឲ្យគ្រូពេទ្យពិនិត្យកោសល្យវិច័យ នៅពេលនេះរង់ចាំលទ្ឋផលរបស់ក្រុមគ្រូពេទ្យសិន៕ សេនាស័ក្តិ


ចែករំលែក៖