ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធខ្មែរកីឡាហែលទឹករៀបចំជើងឯកចំថ្ងៃខួបគម្រប៣ឆ្នាំអាងហែលទឹកតេជោសែនកំពង់ចាម

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹករៀបចំជើងឯក ចំថ្ងៃខួបគម្រប៣ឆ្នាំ អាងហែលទឹកតេជោសែនកំពង់ចាម ហើយការប្រកួតនេះ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធិភាព និងគុណផល ដល់កីឡាករកីឡាការិនី ហែលទឹក និងផ្សព្វផ្សាយ ចលនាកីឡានេះឲ្យបានផុសផុល សម្រាប់ប្រជាពលរដ្ឋ យុវជននៅខេត្តកំពុងចាម ក៏ដូច ជាប្រជាពលរដ្ឋនៅទូទលប្រទេសដែរ ។

សហព័ន្ធខ្មែរកីឡាហែលទឹកដែលគ្រោងរៀបចំប្រកួតដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលើកទី៣ នៅកីឡដ្ឋានតេជោសែន កំពង់ចាម នាថ្ងៃទី១-២ ខែធ្នូ ត្រូវបានលើកពេលជាបណ្តោះអាសន្ន ដោយសារហេតុផលថា សហព័ន្ធជាប់មានភារកិច្ចជាចាំបាច ។ នេះបើតាមការបញ្ជាក់របស់លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ។

លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ទោះបីយ៉ាងណាសហព័ន្ធនូវតែបន្តរៀបចំដដែល ប៉ុន្តែការបរិច្ឆេកនៃការប្រកួត សហព័ន្ធនឹងជម្រាបជូនដំណឹងនាពេលក្រោយ ។ លោកថា ការប្រកួតកីឡាហែលទឹកសណ្តើមពានរង្វាន់សម្តេចតេជោ ធ្វើឡើងដើម្បីអបអរសាទរខួបគម្រប់៣ឆ្នាំ នៃការសម្ភោធដាក់ឲ្យប្រើប្រាស់នូវអាងហែលទឹកតេជោសែន ខេត្តកំពង់ចាម ដែលសហព័ន្ធគ្រោងរៀបចំការប្រកួតរៀងរាល់ឆ្នាំ ។ គោលបំណង របស់សហព័ន្ធ គឺចង់បង្ហាញសមិទ្ធផលថ្មី របស់សហព័ន្ធ និងចង់បំផុតវិស័យកីឡាហែលទឹកនៅក្នុងខេត្តកមពង់ លើសពីនេះសហព័ន្ធមានបំណងពង្រីក វិសាលភាព របស់កីឡាហែលទឹកនៅទូទាំងប្រទេស ដោយអនុញ្ញាតឲ្យកីឡាករកីឡាការិនី មកពីតាមបណ្តារាជធានី ខេត្ត ទាំងអស់បានមកចូលរួមផងដែរ ។

អគ្គលេខាធិការូបនេះបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតជើងឯកដណ្តើមពានរង្វាន់សម្តេចតេជោឆ្នាំ សហព័ន្ធជាអ្នកទទួលខុសត្រូវទាំងស្រុង ដូចជា ការធ្វើដំណើរ ការស្នាក់នៅ ហូបចុក របស់ប្រតិភូ កីឡាករកីឡាការិនី មកពី តាមបណ្តាក្លិប សមាគមន មកពីតាមរាជធានី ខេត្តទាំងអស់ដែលទៅចូលរួម ព្រមទាំង ប្រាក់រង្វាន់ សម្រាប់ជ័យលាភីចមណាត់ថ្នាក់លេខ១ លេខ២ លេខ៣និងលេខ៣ស្ទួនផងដែរ។ លោកបន្តថា ឆ្នាំនេះសហព័ន្ធនិងព្យាយាមស្វែងរកថវិកា ដើម្បីបង្កើនប្រាក់ជ័យលាភីខាងលើ តាមអនុក្រឹត្យថ្មី ដែលក្រសួងអប់រំយុវជននិងកីឡា បានដាក់ចុះ គឺ លេខ១ទទួលបានប្រាក់រង្វាន់៣០ម៉ឺនរៀល ខណៈដែលអនុក្រឹត្យចាស់មានត្រឹមតែ១២ម៉ឺនរៀលតែប៉ុណ្ណោះ។

តាមរយៈការបន្ថែមប្រាក់រង្វាន់នេះដែលសហព័ន្ធនិងពង្រឹងនូវកម្រិតបច្ចេកទេសដល់កីឡាករកីឡាការិនី ព្រមទាំងសន្យាថា និងព្យាយាមផ្តល់ជូនប្រាក់រង្វាន់ដល់ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ យ៉ាងហោចក៏បានស្មើប្រាក់រង្វាន់ជើងឯកថ្នាក់ជាតិ ឬលើសប្រាក់រង្វាន់ជើងឯកថ្នាក់ជាតិនូវឆ្នាំក្រោយៗទៀត៕ សារីម


ចែករំលែក៖