ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនចាក់ក្រីទីងបើកគេចពីម៉ូតូបួងចង្កូតមិនទាន់ក្រឡាប់ដេកស្តូកអ្នកបើកបររងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសណ្តោងដឹកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនចាក់ក្រីទីង បើកបួងចង្កួតជាន់ហ្វ្រាំងគេចពីម៉ូតូបើកខាងមុខបណ្តាលឲ្យក្រឡាប់ក្រឡាប់ដេកស្តូកនៅចិញ្ចើមផ្លូវ តែក្នុងហេតុការណ៍នោះ មិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសធ្ងន់នោះឡើយ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេកាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវបេតុងក្នុងដីឧញ៉ាលីយ៉ុងផាត់ ត្រង់ចំណុចវង្វង់មូលទី២ ពីស្ពានលីយ៉ុងផាត់ត្រើយខាងកើត ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

រថយន្តក្រឡាប់ដេកស្តូកនោះម៉ាកFUSO ពណ៌សពាក់ស្លាកលេខតាកែវ 3A 0859 អ្នកបើកបរមានឈ្មោះចែម រតនាអាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាសង ឃុំស្រង៉ា ស្រុកព្រៃឈរ ខែត្តកំពង់ចាម រងរបួសស្រាល។

ប្រភពពីអ្នកបើកខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានដឹកស៊ីម៉ង់តិ៍ ចេញពីក្រុមហ៊ុនចាក់ក្រីទីងដែលមានទីតាំងនៅខេត្តកំពតគោលបំណងដឹកចូលការដ្ឋានមួយកន្លែងនៅឃុំវិហារសួខេត្តកណ្តាលបើកបរតាមបណ្តោយផ្លូវបេតុងក្នុងដីលោកឧញ៉ាលីយ៉ុងផាត់ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួសមលុះមកដល់ចំណុចកើតហេតុខាងលើមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបរនៅខាងមុខស្របគ្នាជាមួយរថយន្តដែលខ្លួនកំពុងបើកបរខណៈនោះម៉ូតូបានគេចខ្សាច់ចូលខាងចំណែកផ្លូវរថយន្តរបស់ខ្លួនភ្លាមៗនោះគេបានបួងចង្កូតគេចមកខាងឆ្វេងដៃជាន់ហ្វ្រាងផ្អឹបបណ្តាលឲ្យឃ្លោងរថយន្តក្រឡាប់មកខាងស្តាំដៃអូសជិត១០ម៉ែតដេកស្តូកនៅចិញ្ចើមផ្លូវតែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់កន្លែងកើតហេតុដោយសាតែរថយន្តខាងលើក្រឡាប់ដោយខ្លួនឯងហើយមិនមិនមានប៉ះដល់ពាល់ដល់អ្នកធ្វើដំណើតាមដងផ្លូវក៏ប្រាប់ឲ្យអ្នកបើរ់កបររថយន្តខាងលើហៅរថយន្តស្តូចមកស្តូចដើម្បីយកទៅជួសជុលនៅការាស៕ ជ្រោយពេជ្រ


ចែករំលែក៖