ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយរវល់ឲ្យចំណីមាន់ ទាស៊ី កូនអាយុជាង២ខួបដើរដួលប៉ះឆ្នាំងដាំទឹកពុះរលាកពេញខ្នង

ចែករំលែក៖

ខេត្តប៉ៃលិន៖ កុមារាអាយុ២ខួប១ខែម្នាក់បានរងគ្រោះរលាកឆ្នាំងទឹកក្តៅពេញសាច់កំប៉េះគូថ និងខ្នងខណៈដែលម្តាយរវល់តែដាក់បាយទាបាយឆ្កែមិនបានយក កូនទៅតាមធ្វើឲ្យកូនប្រុសកាន់អំបោសរត់ លេងទាក់ឆ្នាំងទឹកស្ងោរគ្រាប់ខ្នុរកំពុងតែ ក្ដៅពុះ និងរអិលដួលអុកគូទបណ្ដាលឱ្យរង របួសរលាកពងពេញសាច់ខ្នង និងកំប៉េះ គូទតែម្តង។ ភ្លាមៗនោះម្ដាយនិងអ្នកភូមិ ក៏បានដឹកយកទៅដាក់លើគ្រែទៅមុខផ្ទះ អស់រយៈពេល៤ម៉ោង ទើបយកទៅព្យាបាល នៅមន្ទីរបង្អែកខេត្តប៉ៃលិន។

ហេតុការណ៍បានកើតឡើងកាលពី វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះចម្ការ១កន្លែងនៅជិតភ្នំដោះក្រមុំ ក្នុងភូមិដោះ ក្រមុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។

តាមប្រភពព័ត៌មានរបស់ស្ត្រីឈ្មោះអឹុមអេង អាយុ២៦ឆ្នាំ ជាកម្មករចាំចម្ការ និង ត្រូវជាម្ដាយកុមារារងរគ្រោះបានឱ្យដឹងថាកូនប្រុសរបស់គាត់ដែលបានដួលលើឆ្នាំង ទឹកក្ដៅនោះមានឈ្មោះវិរៈ ឡូយ អាយុ២ ខួប និង១ខែ។ គាត់ធ្វើជាកម្មករស៊ីឈ្នួល ចាំចម្ការឱ្យឈ្មោះកែវ សែន ជាង៥ខែមក ហើយ។ នៅមុនពេលកើតហេតុរូបគាត់ បានទុកកូនឱ្យរត់លេងនៅក្រោមដើម ស្វាយមុខផ្ទះដើរទៅយកបាយដាក់ឱ្យមាន់ ទា និងឆ្កែសីុ។ ពេលកំពុងតែរវល់ដាក់បាយ មាន់ ទា ឆ្កែនោះស្រាប់តែឮសូរកូនប្រុស គាត់ស្រែកយំយ៉ាងខ្លាំងគាត់រត់ទៅមើល ស្រាប់តែឃើញកូនប្រុសរបស់គាត់ដួល នៅក្បែរចង្ក្រានដែលមានឆ្នាំងទឹកក្ដៅស្ងោរ គ្រាប់ខ្នុរកំពុងតែពុះបណ្ដាលឱ្យខ្ចាយរលាក ពងបែកពេញសាច់កំប៉េះគូទនិងខ្នង។ ភ្លាមៗនោះរូបគាត់និងអ្នកភូមិក៏លើកកូន ដាក់លើគ្រែរង់ចាំប្ដីមកពីផឹកស្រានៅផ្ទះ មិត្តភក្តិខាងចុងភូមិអស់រយៈ៤ម៉ោងទើបប្ដី មកដល់ផ្ទះនាំកូនប្រុសលើកដាក់រថយន្ត ម្ចាស់ចម្ការបញ្ជូនយកទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តប៉ៃលិនតែម្តង។

ប្រភពព័ត៌មានពីស្ត្រីជាម្ដាយកុមារារង គ្រោះបានបន្តថា ក្រោយពីបញ្ជូនកូនរបស់ គាត់ចូលមកព្យាបាលក្នុងមន្ទីរពេទ្យខេត្ត ប៉ៃលិននៅម៉ោង៦ល្ងាច។ ក្រោយមកលោក គ្រូពេទ្យជំនាញក៏បានពិនិត្យភ្លាមៗរួចបាញ់ ថ្នាំការពារកុំឱ្យពងបែកនិងឱ្យត្រជាក់សាច់ ហើយដោយកូនគាត់ធ្ងន់ធ្ងរពេកគ្រូពេទ្យ បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងទាំងយប់តែម្ដង ៕ ស សារ៉េត


ចែករំលែក៖