ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ អំពាវនាវ ដល់សម្ដេចតេជោជួយលុបបំបាត់ល្បែងស៊ីសង បញ្ជល់មាន់ អាប៉ោង និងយូគី

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ប្រជាពលរដ្ឋ នៅខេត្តឧត្តរមានជ័យ ដែល បានរងគ្រោះដោយសារល្បែងស៊ីសង អាប៉ោងយូគីបញ្ជល់មាន់នៅក្នុងចំណត រថយន្ដអូរស្មាច់ក្រុងសំរោងខេត្តឧត្តរមាន ជ័យបានសុំអំពាវនាវដល់ប្រមុខរាជរដ្ឋា ភិបាលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយចាត់វិធានការ លុប បំបាត់ ទៅលើល្បែងស៊ីសងខាងលើនេះផង ។ ព្រោះប្រជាពលរដ្ឋមួយចំនួនបានរង គ្រោះដោយរងការវាយខ្នោះ ដោយក្រុម សន្ដិសុខការពារបនល្បែងនិងនាយការិយាល័យព្រហ្មទណ្ឌលោកវរសេនីយ៍ ត្រី ឌឹម វណ្ឌី ដើម្បីការពារបនល្បែងរួមជាមួយអ្នកកាសែត៣នាក់ដែលពួកគាត់ទទួល សំណូមពរពីប្រជាពលរដ្ឋទៅថតផ្ដិតយក រូបភាពចុះផ្សាយពីសកម្មភាព បើកល្បែង ស៊ីសង ជូនដល់ថ្នាក់ដឹកនាំនិងប្រមុខរាជ រដ្ឋាភិបាលលោកបានឃើញ បែរជាពួកនេះ ចាប់វ៉ៃខ្នោះទៅវិញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យ ដឹងថា សព្វថ្ងៃបនល្បែងស៊ីសងអាប៉ោង យូគី ជល់មាន់ នៅបេនឡានក្នុង សង្កាត់ អូរស្មាច់ក្រុងសំរោង នៅតែប្រព្រឹត្តយ៉ាង គ្រឹកគគ្រេង ក្នុងមួយសប្ដាហ៍៣ថ្ងៃ គឺថ្ងៃ អង្គារ ថ្ងៃពុធនិង ថ្ងៃសុក្រ ដែលមានប្រជាពលរដ្ឋខ្មែររាប់រយនាក់មកប្រមូលផ្ដុំគ្នា ប្រព្រឹត្តភ្នាល់ជាល្បែងស៊ីសងយ៉ាងអនាធិប េយ្យ។

លោក អ៊ុំ សុភក្រ្ដ័ អភិបាលក្រុងសំរោងមានប្រសាសន៍ថាលោកមិនអាចលុបបំបាត់ល្បែងស៊ីសង ប្រជលមាន់ អាប៉ោង យូគី នៅចំណតរថយន្ដអូរស្មាច់ នោះបានទេ ។ លោកបន្ដថាល្បែងទាំងនេះស្ថិតនៅក្នុងរង្វង់បរិវេណកាស៊ីណូហើយ ម្យ៉ាងទៀត គេ មានច្បាប់ ស.ជ.ណ.ត្រឹមត្រូវ ៕ ប៉ែន នួន

 


ចែករំលែក៖