ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជ្រែគេឯង ប៉ះដៃម៉ូតូមួយគ្រឿងទៀតដួលខ្ទាតចេញពីកង់រថយន្តរបួសធ្ងន់

ចែករំលែក៖

ភ្នំ្នពេញ៖ យុវជនម្នាក់បានរងរបួសបែកមុខបែកមាត់មន្ទាប់ពីបើកម៉ូតូជ្រែគេជ្រែឯងរួចទាក់ដៃចង្កូតដួលខ្ទាតចូលរថយន្តវៀចកង់ម៉ូតូមុខក្រោយ សំណាងល្អមនុស្សខ្ទាតចេញក្រៅរថយន្តកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃ ថ្ងៃព្រហស្បតិ៍៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស ២០១៧ ត្រូវនឹងទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅ តាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចទល់មុខដាយមិនសោនខេធីវី ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនជិះម៉ូតូខាងលើឈ្មោះ ពៅ លីណា អាយុ១៨ឆ្នាំ ស្នាក់ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជនខាងលើបានបើក ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1D 8849 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុយុវជននេះ បានជ្រែគេជ្រែឯងធ្វើឲ្យទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត បើកស្របទិសគ្នាបណ្តាលឲ្យដួល ខ្ទាតចូលខាងមុខរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A 5580ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យខ្ទាតចេញក្រៅកង់រថយន្តរងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុភ្លាមៗ។ឯម៉ូតូក៏រងការខូចខាតយ៉ាងដំណំដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅដល់ វាស់វែងយកម៉ូតូនិងរថយន្តទុកចិញ្ចើមផ្លូវ ហើយសាច់ញាតិយុវជនរងរបួសខាងលើបានសម្របសម្រួលគ្នាជាមួយភាគីខាងរថយន្ត ហើយភាគីរថយន្តសុខចិត្តសងចេញថ្លៃព្យាបាលនិងជួលជុលម៉ូតូចំនួន៦៥០ដុល្លារបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ អរុណរះ


ចែករំលែក៖