គូឡាឡាំពួ៖ លោក អូស្មាន ហាស្សាន់ ៖ អបអរសាទរ និងទទួលបានមោទកភាពពីការចាប់អារម្ភជាច្រើនពីបណ្ដាអន្ដរជាតិលើការអភិវឌ្ឍប្រទេស និងភាពសុខដុមរមនា សន្ដិភាពកើតឡើងពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក មហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេសលើកទី ៧១ របស់គណបក្សសហព័ន្ធជាតិម៉ាឡេសុី UMNO (UMNO ANNUAL GENERAL ASSEMBLY 2017) ដែល មានការ អញ្ជើញចូលរួមពីថ្នាក់ ដឹកនាំពីបណ្ដា ជួររដ្ឋាភិបាលឥស្សរជន ,អ្នកវិនិយោគិន , សហគ្រិន ,ធុរៈកិច្ចជន និងបញ្ញាវន្ត ចំនួន២៧១៨ នាក់ ដែលជាតំណាងថ្នាក់ដឹកនាំសមាជិកបក្សមកពីទូទាំងប្រទេសម៉ាឡេសុី និងតំណាង៩៥ នាក់ មកពី ២០ ប្រទេស និង ១៦ គណបក្សកាន់អំណាច ជាអ្នកអង្កេតការ និងភ្ញៀវកិត្តិយស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី ដែលបាន ប្រព្រឹត្តទៅ ចាប់ពីថ្ងៃព្រហស្បត៏ ៤រោច ខែមិគសិរ ឆ្នាំ២៥៦១ ត្រូវនិងថ្ងៃទី០៦ ធ្នូ ឆ្នាំ២០១៧ ទីក្រុងគូឡាឡាំពួ ។
ស្នាមញញឹមមិត្តភាពប្រកបដោយក្តីគោរពស្រឡាញ់រាប់អាន ក្នុងពិធីពិសាអាហារសាមគ្គីមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេសលើកទី ៧១ របស់គណបក្សសហព័ន្ធជាតិម៉ាឡេសុីរវាងលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមនឹងថ្នាក់ដឹកនាំកំពូលៗរបស់ម៉ាឡេសុី និង អន្តរជាតិមួយចំនួននៅទីក្រុងគូឡាឡាំពួប្រទេស ម៉ាឡេស៊ីនោះ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កម្ពុជាបច្ចុប្បន្ន ក្រោមការ ដឹក នាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចលោកបានខិតខំកៀងគរ អ្នកវិនិ យោគ ទុនពីវិស័យឯកជនឲ្យមកបណ្ដាក់ទុន វិនិយោគលើគ្រប់វិស័យ ដោយរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ហើយបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងច្រើនផងដែរ ។
រាជរដ្ឋាភិបាលបានបន្តខិតខំជំរុញកំណើនសេដ្ឋកិច្ចបន្ថែម ទៀតនិងថែរក្សាស្ថេរភាពព្រម ទាំងជំរុញការ នាំចេញផលិតផលវិស័យការងារ,ឧស្សាហកម្ម,កសិកម្ម និងកសិផល ជាច្រើនប្រភេទទៀតទៅកាន់ទីផ្សារក្រៅប្រទេស និងកំពុង ពង្រីកការអភិវឌ្ឃ លើវិស័យការងារ កសិកម្ម ឧស្សាហកម្ម និងបន្តរកទីផ្សារលក់កសិផល របស់ប្រជាកសិករ កម្ពុជា ឲ្យបានច្រើនបន្ថែមទៀត នាំចេញផលិតផលកសិកម្មទៅ ទីផ្សារក្រៅប្រទេស ឲ្យមានតម្លៃខ្ពស់ ។
លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា៖ ក្នុងនាមប្រជាជន ម៉ាឡេស៊ីទាំងមូល លោកសូមគាំទ្រ នូវគោលនយោបាយ របស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានយករដ្ឋមន្ដ្រី ដែលបច្ចុប្បន្នប្រទេសជាតិកំពុងមានការអភិវឌ្ឍយ៉ាងលឿន លើគ្រប់វិស័យ ។ ដោយសារ ប្រទេសមួយនេះ កំពុងធ្វើឲ្យមានការចាប់អារម្ភជាច្រើនពី បណ្ដាអន្ដរជាតិ ទាំងផ្នែកនយោបាយ ទាំងផ្នែកការអភិវឌ្ឍ ទាំងផ្នែកទំនាក់ទំនងការទូត និងប៉ិនប្រសប់ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សន្ដិភាពពេញលេញ ប្រកបដោយ សុខដុមរមនានូវទូទាំងប្រទេសរហូតដល់សព្វថ្ងៃ៕ សំរិត