ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានបានយកកាំបិតបុ័ងតោអារ ក ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ហូរឈាម និង បានស្លាប់តាមផ្លូវនៅពេលដែលបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ហេតុការណ៍គួឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅ ស្ថិតក្នុងភូមិពពេលពកឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលអារកសម្លាប់ខ្លួនឯងនេះ មានឈ្មោះ អួង ចន្ថា អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ នៅមុនពេលកើតហេតុ គេមិនដឹងថា បុរសរូបនេះ អារ ក ខ្លួនឯងតាំងពីពេលណាមកម្ល៉េះនោះទេ នៅពេលនោះ មានប្រជាពលរដ្ឋដើរមកប្រទះឃើញបុរសរូបនេះអង្គុយនៅក្នុងគុម្ពោធព្រៃមួយកន្លែង ដែលស្ថិតនៅក្បែរផ្ទះនោះ មានកាន់កាំបិតបុ័ងតោ និង មានឈាមហូរស្រោចពេញទាំងខ្លួន ថែមទៀត ពេលនោះបងប្អូនបាននាំគ្នាទៅមើល ឃើញបុរសរូបនេះ ស្ថិតក្នុងសភាពស្លេកស្លាំងទៅហើយ និងមានស្នាមមុតបំពង់កជ្រៅ ហើយប្រជាពលរដ្ឋ ក៏បានចូលទៅជួយយកបុរសរងគ្រោះដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែដោយសារស្ថានភាពធ្ងន់ ជនរងគ្រោះត្រូវបានស្លាប់ពាក់កណ្តាលផ្លូវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះធ្វើអត្តឃាតខ្លួនឯង អារកខ្លួនដោយមានកាំបិតកាន់នៅនឹងដៃ មិនមែនជាករណីឃាតកម្មនោះទេ ។
ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះ ជាមនុស្សចូលចិត្តផឹកស្រាស្រវឹង និង មានជំងឺសរសៃប្រសាទផងដែរ ហើយនៅពេលដែលជំងឺនេះរើឡើងវិញ បុរសរូបនេះ តែងតែប៉ងធ្វើអត្តឃាត ខ្លួនឯង ហើយលើកនេះ សម្ងំអារ ក ខ្លួនឯងបណ្តាលរងរបួសធ្ងន់ និង បណ្តាលឲ្យស្លាប់តែម្តង ៕ ចន្ថា