ព័ត៌មានទាន់ហេតុការណ៍៖

សហាយស្មន់នឹងគ្នាតែខាងប្រុសថតវីដេអូគំរាមខាងស្រីទ្រាំមិនបានប្តឹងបែករឿងខ្ទេច

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងការិយាល័យជំនាញ ព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយ អធិការនគរបាលស្រុកអូរយ៉ាដាវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធ ករណីកំហែងយក(ជំរិតទារប្រាក់តាម វីង)នៅវេលាម៉ោង១២និង៣០នាទីថ្ងៃ ត្រង់ ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិដែស ឃុំបខាំ ស្រុកអូយ៉ាដាវ។ ជនសង្ស័យនោះមាន ឈ្មោះ ម៉ាត់ អារី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរកម្មករ មាន ទីលំនៅភូមិដែស ឃុំបខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ រីឯជនរងគ្រោះឈ្មោះ សារី រ៉ហុុីម៉ះ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ អ៊ិស្លាម មុខរបរមេផ្ទះ មានទីលំនៅភូមិ កាតែ២ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី ។

លោក ម៉ៅ សាន់ អធិការនគរបាល ស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនសង្ស័យ និងស្ត្រីរងគ្រោះ សុទ្ធតែមានប្ដីប្រពន្ធរៀងៗ ខ្លួន តែមានទំនាក់ទំនងសហាយស្មន់និង គ្នា។ ក្រោយមកជនសង្ស័យបានគំរាមទៅ ស្ត្រីរងគ្រោះថា ខ្លួនមានរូបភាពវីដេអូ ត្រៀមនឹងបង្ហោះ ហើយស្ត្រីរងគ្រោះក៏បាន ប្រាប់ទៅជនសង្ស័យវិញថា បើមានឃ្លីប វីដេអូមែនកុំបង្ហោះអី។

ពេលនោះជនសង្ស័យបានដៃក៏ទារ ប្រាក់ចំនួន១ពាន់ដុល្លា របើមិនចង់ឲ្យបង្ហោះ ទេនោះ។ បន្ទាប់ពីស្ត្រីរងគ្រោះបានដាក់ ប្រាក់តាមការវេរប្រាក់វីងឲ្យជនសង្ស័យរួច ក៏ប្ដឹងមកអធិការនគរបាលស្រុក។ បន្ទាប់ពី ទទួលបានពាក្យបណ្ដឹងលោកក៏បានរាយ ការណ៍ទៅស្នងការដ្ឋានខេត្ត បន្ទាប់មក មន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាលស្នងការដ្ឋានខេត្តរតនគិរីក៏សហការ ជាមួយអធិការដ្ឋានស្រុកចុះទៅទីលំនៅ ជនសង្ស័យ ដើម្បីឆែកឆេរឃាត់ខ្លួនតែម្ដង។

លោក ម៉ៅ សាន់ បានបន្តថា សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមានប្រាក់ដុល្លារ ១.០០០ ដុល្លារ(វេរតាមវីង),ទូរស័ព្ទដៃ១ គ្រឿងម៉ាកអាយហ្វូន ដែលមានអត្ថន័យ សារគំរាមនៅក្នុងទូរស័ព្ទនោះផងដែរ។

បច្ចុប្បន្នជនសង្ស័យនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួននៅក្នុង ស្នងការដ្ឋាននរគបាលខេត្តដើម្បីបំពេញ បែបបទសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕ ហេង នរិន្ទ្រ


ចែករំលែក៖