ភ្នំពេញ៖ កងទ័ពមិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែកងទ័ពជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។ កងទ័ពត្រូវនៅអព្យាក្រឹតចំពោះមុខគណបក្សនយោបាយទាំងអស់។ កងទ័ពគឺមិនអាចអព្យាក្រឹតរវាងរដ្ឋ និងបក្សនយោបាយឡើយ ហើយបក្សនយោបាយក៏គ្មានសិទ្ឋិបញ្ជាកងទ័ពទេ។
កងទ័ពជាតិគឺបង្កើតឡើងដើម្បីការពាររដ្ឋ គឺមានតែរដ្ឋទេទើបមានសិទ្ឋិបញ្ជាទ័ពបាន។ កងទ័ពជាតិត្រូវមានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយក៏មិនមែនជាកងទ័ពផ្តាច់ការដែរ។ យើងបានឃើញច្បាស់ណាស់ថា កងទ័ពដ៏សាហាវឃោរឃៅរបស់ខ្មែរក្រហមជាង ៨ម៉ឺននាក់ (១៧ មេសា ១៩៧៥- ៦ មករា ១៩៧៩) ដែលគ្មានការគាំទ្រពីប្រជាជន គឺត្រូវបានរលាយទាំងស្រុងនៅថ្ងៃទី ៧ មករា ១៩៧៩។
សំខាន់ណាស់ គឺកងទ័ពគឺត្រូវក្តាប់អោយជាប់នូវខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ហើយខិតខំបម្រើប្រទេសជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋអោយបានល្អ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ