ព្រិលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានរយៈពេល៤ឆ្នាំកន្លងមកនៅក្នុងប្រទេសអង់ គ្លេស ធ្វើឲ្យចរាចរណ៍កកស្ទះ កាលពី ថ្ងៃទី១១ ខែធ្នូ ។ ចំណែកនៅក្នុងប្រទេស អាល្លឺម៉ង់ មានជើងហោះហើរ ប្រមាណ ៣០០ជើងត្រូវលុបចោលដោយសារតែ អាកាសយានដ្ឋានធ្លាក់នៅក្នុងសភាពវឹកវរដោយសារតែព្រិលធ្លាក់ក្រាស់។
តំបន់ជាច្រើននៅក្នុងប្រទេសអង់គ្លេស ប្រឈមនឹងព្រិលធ្លាក់យ៉ាងក្រាស់ ពិសេស គឺតំបន់ភាគខាងលិចប្រទេសនេះ ។ មជ្ឈ មណ្ឌលព្យាករណ៍អាកាសធាតុ អង់គ្លេស បានប្រកាសឲ្យដឹងថា នៅក្នុងភូមិ Derbyshire ភាគខាងជើង ប្រទេសនេះគ្រប ដណ្តាប់ដោយព្រិលយ៉ាងក្រាស់។ តំបន់ ជាច្រើន មានព្រិលធ្លាក់កម្រាស់ដល់ទៅ ៣០សង់ទីម៉ែត្រ។
អាកាសយានដ្ឋានទីក្រុង Birmingham ជើងហោះហើរទាំង អស់ត្រូវបាន លុបចោល ។ បុគ្គលិក បានខិតខំបោស សម្អាតព្រិលពីផ្លូវហោះហើរ។ អាកាស យានដ្ឋានទីក្រុង Biermingham គឺជា អាកាសយានដ្ឋានមមាញឹកបំផុតនៅរដូវ បុណ្យ ក្នុងប្រទេសអង់គ្លេស ដោយមាន អ្នកដំណើររហូតដល់ទៅ ៣មឺុននាក់ ធ្វើដំណើរ ក្នុងមួយថ្ងៃៗជាមួយនឹងជើងហោះហើរជាង២០០ជើង ក្នុងមួយថ្ងៃផង ដែរ។
គេហទំព័រ Skynews បានចុះផ្សាយនៅ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ថា អ្នកបើកបរទាំងឡាយ ត្រូវបានគេព្រមាន ឲ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់បំផុត ដោយសារតែលក្ខ ខណ្ឌនៃការ បើកបរដែលប្រឈមនឹង គ្រោះថ្នាក់ ដោយគេរំពឹងថា រាល់ការធ្វើ ដំណើរតាំងពីព្រឹកមិញនៅអង់គ្លេស ត្រូវបានរំខានដោយសារព្រិលធ្លាក់ចុះយ៉ាងខ្លាំង ដែលគេហៅថា “Black Ice Monday” ។
ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីព្រិលបានធ្លាក់ចុះយ៉ាងខ្លាំង ដែលនាំឲ្យ ការធ្វើដំណើរត្រូវបានរំខាន ដោយសារ អាកាសធាតុដែលមានកំណកទឹកកកគ្របដណ្តប់នៅលើដំបូលផ្ទះពលរដ្ឋ នៅទូទាំង ប្រទេស ។
ព្រិលធ្លាក់ចុះបានបង្កឲ្យខូចខាតប្រព័ន្ធទូរស័ព្ទជាង១៤.០០០កន្លែងសម្រាប់ទាក់ទងរថយន្តជួយសង្គ្រោះត្រូវបានជាប់គាំងដោយសារព្រិល និងទឹកកក ។
ជើងហោះហើរ សេវារថភ្លើង និងផ្លូវថ្នល់ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្រិលដ៏ក្រាស់បានគ្របដណ្តប់ផ្នែកធំៗ នៃប្រទេសអង់គ្លេស វែល ស្កុតឡេន និងអៀរឡង់ខាងជើង ៕ ម៉ែវ សាធី