ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះព្រិលវាយប្រហារតំបន់អឺរ៉ុបបង្កការកកស្ទះចរាចរណ៍

ចែករំលែក៖

ព្រិលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានរយៈពេល៤ឆ្នាំកន្លងមកនៅក្នុងប្រទេសអង់ គ្លេស ធ្វើឲ្យចរាចរណ៍កកស្ទះ កាលពី ថ្ងៃទី១១ ខែធ្នូ ។ ចំណែកនៅក្នុងប្រទេស អាល្លឺម៉ង់ មានជើងហោះហើរ ប្រមាណ ៣០០ជើងត្រូវលុបចោលដោយសារតែ អាកាសយានដ្ឋានធ្លាក់នៅក្នុងសភាពវឹកវរដោយសារតែព្រិលធ្លាក់ក្រាស់។

តំបន់ជាច្រើននៅក្នុងប្រទេសអង់គ្លេស ប្រឈមនឹងព្រិលធ្លាក់យ៉ាងក្រាស់ ពិសេស គឺតំបន់ភាគខាងលិចប្រទេសនេះ ។ មជ្ឈ មណ្ឌលព្យាករណ៍អាកាសធាតុ អង់គ្លេស បានប្រកាសឲ្យដឹងថា នៅក្នុងភូមិ Derbyshire ភាគខាងជើង ប្រទេសនេះគ្រប ដណ្តាប់ដោយព្រិលយ៉ាងក្រាស់។ តំបន់ ជាច្រើន មានព្រិលធ្លាក់កម្រាស់ដល់ទៅ ៣០សង់ទីម៉ែត្រ។

អាកាសយានដ្ឋានទីក្រុង Birmingham ជើងហោះហើរទាំង អស់ត្រូវបាន លុបចោល ។ បុគ្គលិក បានខិតខំបោស សម្អាតព្រិលពីផ្លូវហោះហើរ។ អាកាស យានដ្ឋានទីក្រុង Biermingham គឺជា អាកាសយានដ្ឋានមមាញឹកបំផុតនៅរដូវ បុណ្យ ក្នុងប្រទេសអង់គ្លេស ដោយមាន អ្នកដំណើររហូតដល់ទៅ ៣មឺុននាក់ ធ្វើដំណើរ ក្នុងមួយថ្ងៃៗជាមួយនឹងជើងហោះហើរជាង២០០ជើង ក្នុងមួយថ្ងៃផង ដែរ។

គេហទំព័រ Skynews បានចុះផ្សាយនៅ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ថា អ្នកបើកបរ​ទាំងឡាយ ត្រូវបានគេព្រមាន ឲ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់បំផុត ដោយសារតែលក្ខ ខណ្ឌនៃការ បើកបរដែលប្រឈមនឹង គ្រោះថ្នាក់ ដោយគេរំពឹងថា រាល់ការធ្វើ ដំណើរតាំងពីព្រឹកមិញនៅអង់គ្លេស ត្រូវបានរំខានដោយសារព្រិលធ្លាក់ចុះយ៉ាងខ្លាំង ដែលគេហៅថា “Black Ice Monday” ។

ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីព្រិលបានធ្លាក់ចុះយ៉ាងខ្លាំង ដែលនាំឲ្យ ការធ្វើដំណើរត្រូវបានរំខាន ដោយសារ អាកាសធាតុដែលមានកំណកទឹកកកគ្របដណ្តប់នៅលើដំបូលផ្ទះពលរដ្ឋ នៅទូទាំង ប្រទេស ។

ព្រិលធ្លាក់ចុះបានបង្កឲ្យខូចខាតប្រព័ន្ធទូរស័ព្ទជាង១៤.០០០កន្លែងសម្រាប់ទាក់ទងរថយន្តជួយសង្គ្រោះត្រូវបានជាប់គាំងដោយសារព្រិល និងទឹកកក ។

ជើងហោះហើរ សេវារថភ្លើង និងផ្លូវថ្នល់ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្រិលដ៏ក្រាស់បានគ្របដណ្តប់ផ្នែកធំៗ នៃប្រទេសអង់គ្លេស វែល ស្កុតឡេន និងអៀរឡង់ខាងជើង ៕ ម៉ែវ សាធី


ចែករំលែក៖