ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ ស្រាបៀរ Heineken® ដែលគឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតនៅលើពិភពលោកបានបង្ហាញជាថ្មីម្តងទៀតពីទំនាក់ទំនងរឹងមាំរបស់ខ្លួនជាមួយនឹងវិស័យកីឡាវាយកូនហ្គោលនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការរៀបចំការប្រកួតយកជើងឯកកីឡាវាយកូនហ្គោលលើកទី៣ របស់ស្រាបៀរ Heineken ប្រចាំឆ្នាំ ២០១៧ កាលពីថ្ងៃទី ១ ខែធ្នូ នៅ ក្លិប ហ្គាឌិនស៊ីធីហ្គោល។

កីឡាករវាយកូនហ្គោលកំពូលៗចំនួន ៨០ នាក់រួមទាំងអ្នកជំនួញឈានមុខ និងកីឡាករល្បី ៗជាច្រើនរូបបានចូលរួមជាមួយគ្នាដើម្បីប្រកួតប្រជែងក្នុងក្របខ័ណ្ឌប្រកួតយកជើងឯកកីឡាវាយកូនហ្គោលលើកទី៣របស់ស្រាបៀរ Heineken ដែលគេចាត់ទុកថាជាព្រឹត្តិការណ៍ឈានមុខគេមួយនៅក្នុងវិស័យកីឡាវាយកូនហ្គោលរបស់ព្រះរាជាណាចក្រកម្ពុជា។

ទម្រង់លេងវាយកូនហ្គោលនេះគឺជាប្រព័ន្ធតគ្រាប់បាល់ Peoria ដែលបានកែប្រែថ្មី ដោយបន្ថែមនូវភាពសប្បាយរីករាយក្នុងកម្មវិធីប្រកួតយកជើងឯកកីឡាវាយកូនហ្គោល។ ទម្រង់លេងនេះបានចាប់ផ្តើមដោយវាយស៊ុតចូល ១៨ រន្ធ នៅក្លិប ហ្គាឌិនស៊ីធីហ្គោល ចាប់ពីម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់រហូតដល់ម៉ោង ៥ ល្ងាច ដោយមានការចូលរួមពីបេក្ខជនទាំងអស់ដែលសុទ្ធតែមានស្មារតីជាអ្នកកីឡាករសុទ្ធសាធ។

ដើម្បីអបអរសាទរស្នាដៃផ្នែកកីឡាវាយកូនហ្គោលដែលទទួលបានជោគជ័យនាថ្ងៃនោះ មានការរៀបចំកម្មវិធីរាត្រីសមោសរដើម្បីទទួលទានអាហារល្ងាច និងពិធីប្រគល់រង្វាន់ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាចាប់ពីម៉ោង ៦ ល្ងាចតទៅដើម្បីឱ្យកីឡាករវាយកូនហ្គោល និងដៃគូអាចសម្រាកលម្លែ និងរីករាយទទួលទានស្រាបៀរ Heineken គ្មានដែនកំណត់ ក៏ដូចជាប្រកាសឈ្មោះអ្នកឈ្នះនៃការប្រកួតជើងឯកនេះ។ រង្វាន់ជាច្រើនត្រូវបានប្រគល់ជូនដូចជា iPads, iPhones និងវត្ថុអនុស្សាវរីយ៍ម៉ាក Heineken ព្រមទាំងសម្លៀកបំពាក់កីឡាម៉ាកល្បី។

អ្នកដែលឈ្នះជើងឯកជើងកីឡាវាយកូនហ្គោលលើកទី៣របស់ស្រាបៀរ Heineken ប្រចាំឆ្នាំ ២០១៧នេះគឺបានទៅលើបេក្ខជនឈ្មោះ Kim Jong Soo ដែលទទួលបានការអបអរសាទរ និងកោតសរសើរពីកីឡាករវាយកូនហ្គោលរួមអាជីពដូចគ្នាចំពោះសមត្ថភាពឆ្នើមរបស់គាត់។

កីឡាករវាយកូនហ្គោលល្បីៗមួយចំនួនបានមានប្រសាសន៍ថា ស្រាបៀរ Heineken បានក្លាយជាអ្នកឧបត្ថម្ភគាំទ្រកីឡាវាយកូនហ្គោលដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយកំពុងជួយពង្រឹងវិស័យកីឡាវាយកូនហ្គោលតាមរយៈការរៀបចំ និងឧបត្ថម្ភកម្មវិធីប្រកួតជើងឯក និងកម្មវិធីប្រកួតកីឡាវាយកូនហ្គោលលំដាប់ថ្នាក់ខ្ពស់ជាច្រើននៅទូទាំងប្រទេស។

ដើម្បីស្វែងយល់បន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា សូមឆែកមើលទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/heineken/

ពិសាដោយការទទួលខុសត្រូវ

#Heineken #Cambodia #OpenYourWorld

អត្ថបទ៖ ថម សន


ចែករំលែក៖