ព័ត៌មានទាន់ហេតុការណ៍៖

តន្រ្តីឆ្លងឆ្នាំធំបំផុត និងមហស្ចារ្យ ២ នៅណាហ្គាវើលដ៍! ផ្តល់ជូនសំបុត្រ ១.០០០ សន្លឹកឥតគិតថ្លៃសម្រាប់ការចូលទស្សនាតន្ត្រីឆ្លងឆ្នាំនៅសាលមហោស្រព NABA ចាប់ពីថ្ងៃទី ១៨ ធ្នូ

ចែករំលែក៖

 រាជធានីភ្នំពេញថ្ងៃទី ១៥​ ធ្នូ ២០១៧ ៖​ចូលរួមទស្សនា និងរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំធំបំផុត និងមហស្ចារ្យនៅណាហ្គាវើលដ៍ ។ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកទី ១ ធ្វើនៅសាលមហោស្រពថ្មីស្រឡាង NABA និងតន្រ្តីឆ្លងឆ្នាំដ៏មហស្ចារ្យទី ២ ធ្វើនៅសួនច្បារសម្តេចហ៊ុន សែន ដែលការប្រគំតន្រ្តីយក្សទាំង ២ ចូលរួមសម្តែងដោយកំពូលតារាចម្រៀងជួរមុខជាតិ និងអ្នកសម្តែងអន្តរជាតិជាច្រើនរូបនៅរាត្រីថ្ងៃទី ៣១ ធ្នូ ។

ណាហ្គាវើលដ៍ នឹងផ្តល់ជូនសំបុត្រ ១.០០០ សន្លឹកឥតគិតថ្លៃសម្រាប់ការចូលរួមការប្រគំតន្ត្រីឆ្លងឆ្នាំនៅសាលមហោស្រព NABA សម្រាប់ប្រជាជនកម្ពុជាដែលម្នាក់ៗអាចទទួលបានសំបុត្រពីរនៅកន្លែងទទួលភ្ញៀវនៅណាហ្គាវើលដ៍ និងណាហ្គាទី ២ ចាប់ពីថ្ងៃទី ១៨ ធ្នូ តទៅ ចាប់ពីម៉ោង ៤ រសៀល។ មកមុន ទទួលសំបុត្រមុន។ ផ្តល់ជូនសំបុត្ររហូតអស់ពីស្តុក។

តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលចាប់ពីម៉ោង ៨ យប់ នឹងចូលរួមសម្តែងដោយកំពូលតារាចម្រៀងមាស សុខសោភា ម៉េង កែវពេជ្ជតា និងទេព បូព្រឹក្ស ។

បន្ទាប់មក អ្នកក៏អាចមកទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏កក្រើកនៅសួនច្បារសម្តេច ហ៊ុន សែនផងដែរចាប់ពីម៉ោង ៩:៣០ យប់រហូតរំលងអធ្រាត្រ។ ការប្រគំតន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀងជួរមុខ ព្រាប សុវត្ថិ ក្មេងខ្មែរ និងសួស វីហ្សា រួមទាំងពិធីករ-ពិធីការិនីទូរទស្សន៍ល្បីឈ្មោះលោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ព្រមទាំងអ្នកសម្តែងអន្តរជាតិប្រចាំណាហ្គាវើលដ៍ថែមទៀតផង។ ចូលរួមដោយសេរី។

សូមត្រៀមខ្លួនដើម្បីអបអរ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០១៨ នៅណាហ្គាវើលដ៍ដើម្បីសិរីសួស្តីគ្រប់ៗគ្នា។ សូមចូលទៅកាន់ www.nagaworld.comឬទំព័រហ្វេសប៊ុករបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម និងការបញ្ចុះតម្លៃផ្សេងៗ។

អំពីណាហ្គាវើលដ៍                                                                                          

ស្នាក់នៅ កម្សាន្ត ស្រស់ស្រូប ទិញទំនិញ និងលម្ហែនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក!

ណាហ្គាវើលដ៍ភ្នំពេញគឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តចម្រុះឈានមុខគេក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលដ៍ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង (លេខកូដភាគហ៊ុន ៣៩១៨) ។

 

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប រួមមានសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និបាតធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់ និងសាលមហោស្រពNABA នៅណាហ្គាទី ២ ដែលមានកៅអីប្រមាណ ២.០០០ និងបើកដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ។

 

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ធន ម៉ាឡា

Senior Executive, Marketing Communications

Tel: (+855) 10/12 332 375

Email: thornmala@nagaworld.com

 

 

អត្ថបទ៖ សតារា

 


ចែករំលែក៖