ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងកត់កន្ទុយលេខវៀតណាមលួចលាក់មួយកន្លែងនៅក្នុងខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះបានចុះបង្រ្កាបទីតាំងលួចកត់កន្ទុយលេខវៀតណាមមួយកន្លែងឃាត់ខ្លួនស្ត្រីម្នាក់យកទៅសួរនាំ ព្រមទាំងរិបអូសបានវត្ថុតាងមួយចំនួនដូចជាក្រដាស់កត់កន្ទុយលេខ និងលុយជាដើម។

ករណីនេះសមត្ថកិច្ចខណ្ឌសែនសុខបានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរទេះភ្លើង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ តុង សីហា


ចែករំលែក៖