ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​គ្រឿងញៀន​ម្នាក់ត្រូវ​នគរបាល​ក្រុង​ព្រះសីហនុ​ចាប់ខ្លួនជាមួយនឹង​ថ្នាំ​ញៀន​ចំនួន​១៩​កញ្ចប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​អនុសេនីយ៍​ឯក​តាក​ រៀម​អធិការរង​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថាៈ​ កាលពីវេលា​ម៉ោង​០​ ឈាន​ចូល​ ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៧​ កន្លង​ទៅ​នេះ​ សមត្ថកិច្ច​នគរបាលក្រុង​ព្រះសីហនុ បានបង្រ្កាប​មុខ​សញ្ញា គ្រឿងញៀន​មួយករណី ឃាត់ខ្លួនជនសង្ស័យ១នាក់ ស្ថិតនៅក្រុមទី​៤ ភូមិ ៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ជនសង្ស័យឈ្មោះប៊ុន ចំណាប់ ហៅ​ វីនឌី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប​។

ចាប់​យក​បាន​ម្សៅក្រាមពណ៍សថ្លា​សង្ស័យ​ជា​សារធាតុ ញៀន ចំនួន​១៩ កញ្ចប់, ទូរសព្ទ័១គ្រឿង​និង​ម៉ូតូ១គ្រឿង​។ បច្ចុប្បនសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖