ព័ត៌មានទាន់ហេតុការណ៍៖

អធិការស្រុកស្អាងដឹកនាំកម្លាំងសួរសុខទុក្ខ  នាំយកថវិការបស់លោកស្នងការខេត្តកណ្តាល ទៅប្រគលជូនលោកនាយរងប៉ុស្តិ៍ដែលទើបចេញពីមន្ទីរពេទ្យ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តកណ្តាល៖ នគរបាលស្រុកស្អាង ដឹកនាំដោយលោក សេង សុជាតិ អធិការស្រុកស្អាង បានដឹកនាំកម្លាំងក្រោមឳវាទ ចុះទៅសួរសុខទុក និងនាំយក ថវិការរចំនួន២លានរៀល របស់លោកស្នងការខេត្តកណ្តាល ទៅប្រគលជូនលោកនាយរងប៉ុស្តិដែលទើបចេញពីមន្ទីរពេទ្យ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍។

លោកអធិការបានអោយដឹងថា: នៅថ្ងៃ សុក្រ ១២រោច ខែ មិគសិរ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៦និង០០នាទី នៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានដឹកនាំមន្រ្តីក្រោមឱវ៉ាតទាំងអស់ ចុះទៅសួរសុខទុក្ខ លោក ដួង ឈឿត នាយរងប៉ុស្តិ៍ព្រែកគយ ដែលទើបតែត្រឡប់មកពីសម្រាកព្យាបាលនៅប្រទេសវៀតណាម ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លងមក។

លោក អធិការ បានពាំនាំយកថវិការចំនួន ២០០,០០០០៛ (ពីរលានរៀល) ក្នុងនោះ ថវិការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ចំនួន ១០០,០០០០៛ (មួយលានរៀល) និងថវិការបស់អធិការដ្ឋាននគរបាលស្រុកស្អាង ចំនួន ១០០,០០០០៛ (មួយលានរៀល) រួមនិងគ្រឿងបរិភោគមួយចំនួន ដូចជា៖ ទឹកដោះគោឆៅ ចំនួន០២យួ និង ផ្លែឈើមួយចំនួនទៀត ។

ជាចុងក្រោយ លោក អធិការ បានផ្ដែផ្ដាំ អោយលោក ដួង ឈឿត ថែរក្សាសុខភាពអោយបានល្អ និងជូនពរអោយឆាប់ជាសះស្បើយ៕ ឆដា


ចែករំលែក៖