ភ្នំពេញ៖ នាព្រឹក ថ្ងៃ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ គ.ស ២០១៧ នៅការិយាល័យគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានប្រារព្ធពិធី ប្រកាសផ្ទេរនិងតែងតាំងមុខតំណែងមន្ត្រីគណបក្សក្រុងប៉ោយប៉ែត
ក្រោមអធិបតីភាព លោក សួន បវរ ប្រធានគណកម្មការធិការនៃគណបក្សខេត្តបន្ទាយមានជ័យ ក្នុងនោះ៖
– លោក សាន ស៊ានហូ ត្រូវបានតែងតាំងជាប្រធានគណកម្មាធិការគណបក្សក្រុង
– លោក ម៉ែន សោភ័ណ ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការគណបក្សក្រុង
– លោក រដ្ឋ សុខា ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការគណបក្សក្រុង
– លោក ធិន ស៊ិនដេត ត្រូវបានតែងតាំងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រុង
– លោក អ៊ុយ ច័ន្ទរិទ្ធ ត្រូវបានតែងតាំងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រុង ៕ សុខ ខេមរា