ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចចម្រុះសហការណ៍ជាមួយមន្រ្ដីរដ្ឋបាលព្រៃឈើ ស្ទោង បានចាប់រថយន្ដ FUSU មួយគ្រឿងរបស់ក្រុមហ៊ុនរ័ត្នសម្បត្តិ លួចបន្លំដឹកឈើលើសច្បាប់ ជាង៧ម៉ែត្រគូប ។ ហេតុការណ៍នេះ ធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវាងក្រុង ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាក្រោយពីទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់ ថាមានរថយន្ដយីឌុប ផ្លូវប្រាំរបស់ក្រុមហ៊ុនរ័ត្នសម្បត្តិ លួចដឹកឈើ លើសច្បាប់កំណត់រួចមកកម្លាំងបានស្ទាក់ចាប់បានដោយ ជោគជ័យរួចបញ្ចូនទៅផ្នែករដ្នបាលព្រៃឈើស្ទោងវាស់វែង វត្ថុតាង គឺរថយន្ដ យ៉ឌុប ម៉ាក់ FUSU ផ្លូវប្រាំ ពាក់ស្លាកលេខ តាកែវ 3A 0887 ។
តាមរបាយណ៍ការណ៍របស់លោក ឈឿង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ទើបកម្លាំង បានរុះរើ និងវាស់វែងចេញលទ្ធផល មានប្រភេទឈើអាលេខ១ សុក្រម ១៥,៣៦៦ម៉ែត្រគូបនិងឈើ លេខ២ ចំនួន៦, ៥០៤ម៉ែត្រគូប ក្នុងនោះឈើ លើសច្បាប់ ចំនួន១២៥២ សន្លឹកស្មើរនិង ៧, ០៥៤ម៉ែត្រគូបជាប្រភេទឈើ សុក្រម។ ក្រោយវាស់វែង រួចឈើលើស ត្រូវបានផាក់ពិន័យតាមច្បាប់រដ្នបាលព្រៃឈើ ៕ ប៊ុនរិទ្ធី