ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះស្ទាក់ចាប់រថយន្ដក្រុមហ៊ុនរ័ត្នសម្បត្តិដឹកឈើអារលើសច្បាប់ជាច្រើនម៉ែត្រគូប​

ចែករំលែក៖

ខេត្តកំពង់ធំ​៖ កម្លាំងសមត្ថកិច្ចចម្រុះ​សហការណ៍ជាមួយមន្រ្ដី​រដ្ឋបាលព្រៃឈើ ស្ទោង បានចាប់រថយន្ដ​ FUSU មួយគ្រឿងរបស់ក្រុមហ៊ុនរ័ត្នសម្បត្តិ លួចបន្លំដឹកឈើលើសច្បាប់ ជាង៧ម៉ែត្រគូប ។ ហេតុការណ៍នេះ ធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវាងក្រុង ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ។​

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ក្រោយពីទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់ ថាមានរថយន្ដយីឌុប ផ្លូវប្រាំរបស់ក្រុមហ៊ុនរ័ត្នសម្បត្តិ លួចដឹកឈើ លើសច្បាប់កំណត់រួចមក​កម្លាំងបានស្ទាក់ចាប់បានដោយ ជោគជ័យ​រួចបញ្ចូនទៅផ្នែករដ្នបាលព្រៃឈើស្ទោង​វាស់វែង វត្ថុតាង គឺរថយន្ដ យ៉ឌុប ម៉ាក់ FUSU ផ្លូវប្រាំ ពាក់ស្លាកលេខ​ តាកែវ 3A 0887 ។

តាមរបាយណ៍ការណ៍របស់លោក ឈឿង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានបញ្ជាក់ថា​ រហូតដល់ព្រឹកថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ទើបកម្លាំង បានរុះរើ និងវាស់វែង​ចេញលទ្ធផល មានប្រភេទឈើអាលេខ១ សុក្រម​ ១៥,៣៦៦ម៉ែត្រគូបនិងឈើ លេខ២ ចំនួន​៦, ៥០៤ម៉ែត្រគូប ក្នុងនោះឈើ លើសច្បាប់ ចំនួន១២៥២ សន្លឹកស្មើរនិង ៧, ០៥៤ម៉ែត្រគូប​ជាប្រភេទឈើ សុក្រម។ ក្រោយវាស់វែង រួចឈើលើស ត្រូវបានផាក់ពិន័យតាមច្បាប់​រដ្នបាលព្រៃឈើ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖