ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃ១៥រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី17 ខែធ្នូ ឆ្នាំ2017 នៅចំណុចបន្ទប់ជួលលេខ42ជាន់ទី3 ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី3 ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពត្រូវបានគេ ឈ្មោះ ព្រីម បូផា អាយុ27ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកេីតហេតុខាងលេី មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះជា សោភា បានឲ្យដឹងថា ស្ត្រីខាងលើមានប្ដីនិងកូនពីរនាក់មិនស្គាល់អត្តសញ្ញាណ។ ប្រហែលពីសប្ដាហ៍មកហេីយ ពីរនាក់ប្ដីប្រពន្ធនេះមានការឈ្លោះប្រកែកគ្នារហូតថ្ងៃកេីតហេតុខាងលេីរូបគាត់មិនទាន់បានឲ្យលុយថ្លៃបន្ទប់ទេ បន្ទាប់មក គាត់បានឡេីងមកមេីលឃេីញបន្ទប់ជួលលេខ42ជាន់ទី3ចាក់សោសូលិចពីខាងក្រៅ ហេីយមានធំក្លិនស្អុយខ្លួនបានហៅឪពុកបង្កេីតមកជួយកាត់មេសោ ។ ក្រោយពីកាត់សោរួចទេីបដឹងថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួលហេីយរាយការណ៍មកសមត្ថកិច្ច។
តាមការពិនីត្យជាក់ស្ដែងសពជាស្រ្តីមានសភាពហេីមស្អុយ មានរយះត្រចៀកខាងឆ្វេងមុខខ្មៅហេីមរលួយ ស្លៀកខោអាវពណ៍ត្រួយចេកមួយឈុតមានខ្នេីយគ្របមុខសណ្ដូកជេីងក្បាលទៅជញ្ជាំងសណ្ដប់ភួយ។
តាមការបញ្ជាក់ពីលោកឧញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណ រ័ត្ន បានឲ្យដឹងថាសពស្លាប់ដោយសារអំពេីឃាដកម្ម ។
ក្រោយពេលពិនិត្យរួចសមត្ថកិច្ចបានទំនាក់ទៅក្រុមគ្រួសារមកទទួលមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ