ព័ត៌មានទាន់ហេតុការណ៍៖

តូតា និងឌុច លីដា ព្រលឹងចុងសក់ពេលប៉ះឈុតជាមួយសត្វពស់ពិតៗ

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីស្រស់សោភាពីររូបគឺកញ្ញា ឌុច លីដា និងកញ្ញា ម៉ាក សែនសូនីតា បានរួមគ្នាចូលរួមសម្តែងក្នុងភាពយន្តភាគថ្មីមួយដែលតម្រូវឲ្យពួកគេដេកជាមួយនឹងសត្វពស់ថ្លាន់ដ៏ធំ និងពស់ខៀវរាប់សិបក្បាលពាក់នៅលើក្បាល។ ឈុតឆាកលេងជាមួយនឹងសត្វពស់ទាំងនេះធ្វើឲ្យពួកនាងភ័យខ្លាចមិនតិចទេ។

តារាសម្តែង ឌុច លីដា សម្តែងជាតួអង្គឈ្មោះនាងសូរិយា ដែលជាតួអង្គកូនស្រី នាងរាជនីក្នុងរឿងភាគរឿង”កូនពស់កេងកង”។ ក្នុងឈុតឆាកសម្តែងនាងត្រូវពាក់សត្វពស់ខៀវមានជីវិតរស់ពិតៗជាច្រើនក្បាលដែលត្រូវបានគេចងរួចពាក់នៅលើក្បាល។ ប្រភពពីសិល្បករដែលបានចូលរួមសម្តែងក្នុងភាពយន្តនេះទម្លាយថា ឌុច លីដាភ័យមិនស្ទើទេព្រោះតែពស់ខៀវជាច្រើនក្បលវារវាមមិនឈប់ហើយទម្រាំថតចប់ប្លង់នេះម្តងៗក៏មិនងាយដែរ។ ប្រភពលើកឡើងដែរថា សត្វពស់ខៀវនេះត្រូវបាខាងផលិតកម្មហង្សមាសទិញមកពីប្រទេសថៃរាប់រយក្បាលដើម្បីថតរឿង ហើយមួយក្បាលមានតម្លៃប្រមាណ៨ដុល្លារអាមេរិក។ ប្រភពលើកឡើងដែរថា ឈុតខ្លះឌុចលីដា ភ័យខ្លាំងព្រោះតែពស់ខ្លះមានចរិកកាចបន្តិចបើទោះបីជាគ្មានពិសក៏ដោយ ប៉ុន្តែដោយរំពឹងថាក្រោយថតរឿងនេះចប់ កេរ្តិ៍ឈ្មោះនាងនឹងកាន់តែល្បីខ្លាំងជាមុនទើបតារាស្រីរូបនេះប្រថុយទាំងភ័យខ្លាច។

ងាកមកកញ្ញា ម៉ាកសែន សូនីតាហៅតូតាវិញត្រូវបានសម្តែងជាតួអង្គឈ្មោះនាងរាជនីដែលត្រូវដេកប្រឡែង ឱបរិតពស់ថ្លាន់ទម្ងន់ជាង១០០គីឡូក្រាម។ ប្រភពបន្តថា ទម្រាំនឹងសាំជាមួយពស់ដ៏ធំនេះគឺនាងត្រូវចំណាយពេលខ្លាំងដែលដំបូងឡើយនាងពិតជាមានអារម្មណ៍ភ័យខ្លាចខ្លាំងដល់ថ្នាក់ចង់រត់ចោល និងស្ទើលស់ព្រលឹងម្តងៗ។

លោក ហ្វៃ សំអាងដែលជាផលិតកររឿង«កូនពស់កេងកង»បានបញ្ជាក់លើគណនីយហ្វេសប៊ុកលោកថា គឺជាការលំបាកខ្លាំងទម្រាំតែបានថតបាននូវឈុតឆាកនីមួយដើម្បីយកទៅបង្ហាញដល់ទូរទស្សនិកជនលើកញ្ចក់ទូរទស្សន៍។ លោកថារឿងនេះមានគ្រប់រសជាតិសម្រាប់ទស្សនិកជន ប៉ុន្តែទាំងសិល្បករ និងក្រុមការងារឆ្លងកាត់ការលំបាកជាច្រើន ដើម្បីធ្វើការផ្លាស់ប្តូររសជាតិថ្មីសម្រាប់មហាជន។ រឿងនេះក៏ជាភាពយន្តដែលមានខ្ទង់ចំណាយមួយខ្ពស់ដើម្បីប្រាកដថាជាភាពយន្តដែលមានគុណភាពខ្ពស់

ក្រៅពីតារាស្រីទាំងពីររូបខាងលើក៏មានតារាប្រុសពីររូបផ្សេងទៀតសម្តែងជាមួយតារាស្រីខាងលើបូករួមជាមួយនឹងឈុតឆាកសត្វពស់ដែរគឺលោក យិត មាសឧស្សាហ៍ និងលោក ញ៉ែម សុគន្ធជាដើម។ ក្រៅពីតារាខាងលើភាពយន្តនេះចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់បង្កើតបានជាទស្សនីយភាពថ្មីប្លែកសម្រាប់ទស្សនិកជន៕ វឌ្ឍនា


ចែករំលែក៖