ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នករត់ម៉ូតូឌុបម្នាក់ដួលសន្លប់បាត់ស្មារតី សង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋអះអាងថា កំពុងជិះម៉ូតូសុខៗ ស្រាប់តែដួលសន្លប់បាត់ស្មារតី ដោយសង្ស័យថា ជាករណីខ្យល់គរ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៩ព្រឹក ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែ​ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ចំណុចផ្លូវកែងលេខ១៩៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសរងគ្រោះជាអ្នករត់ ម៉ូតូឌុបម៉ាកC125 ស៊េរី08 ស្លាក់លេខ ភ្នំពេញ1AL2034 ឌុបមនុស្សម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង៕ ស សម


ចែករំលែក៖