ខេត្តកំពងធំ៖ នៅវេលាម៉ោង ២៣និង ៥៥នាទី ថ្ងៃសៅរ៍ ១៣ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ មានគរណីគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ 6 ត្រង់ចំណុចភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ រវាងរថយន្តបុកបន្តរគ្នា ចំនួន៣គ្រឿង ទិសដៅស្របគ្នាពីសៀមរាបឆ្ពោះទៅកំពង់ចាមបណ្ដាលឲ្យមនុស្ស២នា់ក់ស្លាប់និង៣នាក់ទៀតរបួសធ្ងន់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា(រថយន្ដបើកបរខ្វះការប្រុងប្រយ័ត្ន) ដំបូង រថយន្តម៉ាក ហ៊ីយ៉ានដាយ ចំនុះ១៥តោន ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម 3A 6407 ដឹកដំឡូង អ្នកបើកបរ (រត់គេចខ្លួនបាត់) ក្រោយពីបានបើកទៅបុករថយន្តកំពុងឈប់ ពីក្រោយ រថយម៉ាក ហ៊ីយ៉ាន់ដាយ ទំងន់១៥តោនដូចគ្នា ដឹកដំឡូងមី ក្បាលពណ៏ស ពាក់ស្លាកលេខ 3B 8026 បើកបរដោយ ឈ្មោះ នូវិទិត្យ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅ ភូមិតូង ឃុំ សួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់) នៅកន្លែងកើតហេតុ។
បន្ទាប់មកនៅម៉ោង៤និង ២០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែមានរថយន្តម៉ាក សំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T 0670 ដឹកឡូងមី ជិះគ្នា៥នាក់ បើកបរដោយ ឈ្មោះខែម ភេន ប្រុសអាយុ ៤៥ឆ្នាំ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុគូលេន ខេត្តព្រះវិហារ បានទៅបុករថយន្ត បង្កហេតុ ពីក្រោយបណ្តាលអ្នកបើកបររងរបួសធ្ងន់ និងអ្នករួមដំណើរចំនួន៤នាក់។ ១/ លឹម ហោ ស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ខេត្តព្រះវិហារ របួសធ្ងន់។ ២/ ភេន ភារុណ អាយុ9ឆ្នាំនៅ ភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ខេត្ត្តព្រេះវិហារ( របួសស្រាល) ។ ៣/ អេង ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ (ស្លាប់) ។ ៤/ ក្មេងប្រុសអាយុប្រហែល ៣ឆ្នាំមិនស្គាល់អញ្ញាណ រងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះតាមរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែក បញ្ជូនទៅមន្ទីរពេទ្យសៀមរាប រីឯសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តយកមរក្សាទុកអធិការដ្ឋានស្រុកស្ទោងដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ ប៊ុនរិទ្ធី