ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ត្រពាំងក្រសាំងនិងស្នោរចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មានជាបន្តបន្ទាប់៣ទីតាំងផ្សេងគ្នាឃាត់ខ្លួនមនុស្សចំនួន៨នាក់ដែលជាងអ្នកញៀនល្បែងជល់មាន់រួមជាមួយមាន់ជល់ចំនួន៤ក្បាលផង រយះពេល២ថ្ងៃជាប់គ្នា។
នគរបាលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ១៣ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌខណ្ឌសហការណ៍នគរបាលប៉ុស្តិ៍ស្នោរ បានចុះទៅធ្វើការបង្ក្រាបសង្វៀនជល់មាន់ នៅក្នុងភូមិប្រសាទ សង្កាត់ស្នោរមុនគេ។ខណៈនោះកមហលាំងចាប់ខ្លួនអ្នកជល់មាន់បានម្នាក់ព្រមទាំងដកហូតមាន់ជល់១ក្បាល ហើយបាននាំទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌតែម្ដង។
នគរបាលដដែលបានបន្តទៀតថា លុះនៅវេលាព្រឹកថ្ងៃទី១៧ ខែធ្នូ កម្លាំងបានខាងលើបានសហការណ៏ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះធ្វើការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងទៀត ស្ថិតនៅខាងក្រោយរោងចក្រកាត់ដេរQMI ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ដោយកម្លាំងចាប់ខ្លួនអ្នកជល់មាន់បានចំនួន៣នាក់ ដកហូតបានមាន់ជល់១ក្បាល។
ប្រភពខាងលើបានបន្តថា បន្ទាប់មកទៀតកម្លាំងមួយចំនួនបាននាំជនទាំងនោះទៅផ្នែកនគេបាលខណ្ឌព្រហ្មទណ្ឌ ចំណែកមួយចំនួនទៀតបានបន្តចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងទៀត ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ដោយចាប់ខ្លួនមនុស្សចំនួន៤នាក់ ដលហូតមាន់គក២ក្បាល និងម៉ូតូ២គ្រឿង រួចហើយបាននាំសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកានតុលាការចាត់ការតាមច្បាប់៕ សុខាសែនជ័យ