ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ប្រុសស្រី​៤នាក់​ត្រូវ​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន៦កញ្ចប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍ទោ​ភុល​ ភស្តា​អធិការ នគរបាលក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថាៈ​ នៅ​វេលា​ម៉ោង​រំលងអធ្រាត្រ ឈាន​ចូល​ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានបង្រ្កាប​បទល្មើសគ្រឿងញៀន​ មួយករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ ស្ថិតនៅក្រុម​ទី​៣៩ ភូមិ៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ១. កែវ សំកុល ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម៣៩ ភូមិ៥ សង្កាត់លេខ៤ ។ ២.ឈ្មោះ ម៉ី រ៉ាវី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់លេខ៣ ។ ៣. ឈ្មោះ ពៅ ម៉ី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាតលេខ៤។ ៤.ឈ្មោះឡឹក សុផាដាលីន ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ ក្រុម៣ ភូមិ៣ សង្កាត់លេខ៣។

ករណី​នេះ ​សមត្ថកិច្ច​ចាប់​យក​បាន​ ម្សៅក្រាមពណ៌សថ្លា​ ចំនួន​៦ កញ្ចប់ធំ​ ទូរសព្ទ័ ៤គ្រឿង​ និង​ម៉ូតូ១ គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖