ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូកង់៣បានសម្រេច តែរត់មិនរួច ពលរដ្នចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូកង់៣បានសម្រេចហើយ តែរត់មិនរួច ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួតវាយ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខស្ពានភ្លុះ កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះម្ចាស់ម៉ូតូកង់៣ឈ្មោះ សៀន វ៉ា អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់៣ មានស្រុកកំណើតនៅស្វាយរៀង។

ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅពេទ្យផងដែរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ជនសង្ស័យបានដើរចុះឡើងខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពលួចយកម៉ូតូកង់៣មួយគ្រឿង បានសម្រេចហើយ ខណៈជិះចូលក្នុងកោះពេជ្រ ត្រូវបានប្រជាពលរដ្នឃើញទាន់ ភ្លាមៗនោះជនសង្ស័យ ក៏បានទុកម៉ូតូកង់៣ហើយបានលោតចុះទឹកនៅក្រោយកោះពេជ្រផងដែរ ហើយក៏ត្រូវប្រជាពលរដ្នចុះទៅចាប់បាននាំគ្នាព្រួតវាយ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិប៉ុស្តិ៍ទន្លេបាសាក់នាំមកសាកសួរ និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ប្រគល់ឲ្យទៅម្ចាស់ដើមវិញផងដែរ ៕ សរស្មី


ចែករំលែក៖