ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនម្ចាស់ក្រុមហ៊ុននានានៅទូទាំងប្រទេសជ្រាបថា រាជរដ្ឋា ភិបាលនឹងបង្កើតធនាគារខ្នាតតូចនិងមធ្យមដែលមានគម្រោងទឹកប្រាក់ប្រមាណ ១០០លានដុល្លារ សម្រាប់ជួយក្រុមហ៊ុនតូច និងមធ្យមអោយមានសមត្ថភាព និងលទ្ឋភាពផលិត និងកែឆ្នៃវត្ថុធាតុដើមក្នុងស្រុកអោយកាន់តែមានគុណភាព និងតម្លៃខ្ពស់ សម្រាប់នាំចេញទៅទីផ្សារបរទេស។
ធនាគារថ្មីនេះ នឹងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ការប្រកួតប្រជែង លើទីផ្សារ និងសម្រាប់ផ្តល់ការងារដល់ពលរដ្ឋប្រមាណពី ២៥ម៉ឺន នាក់ទៅ ៣០ ម៉ឺននាក់។
កម្ពុជាត្រូវតែរៀនរស់ និងដកដង្ហើមដោយខ្លួនឯង ដូច្នេះការបង្កើតធនាគារនេះ គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិយើងអោយកាន់តែរឹងមាំ និងពលរដ្ឋមានការងារធ្វើ»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ