ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីលក់ដូរជិះម៉ូតូកង់បីត្រឡប់មកផ្ទះត្រូវជនសង្ស័យមួយក្រុមឆក់កាបូបយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្តាយ និងកូនប្រុស ស្រីបីនាក់ ចេញពីលក់ដូរនៅផ្សារ ជិះម៉ូតូកង់បីត្រឡប់មកផ្ទះ ត្រូវជនសង្ស័យមួយក្រុម មានគ្នាពីនាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយធ្វើសក្មភាពឆក់កាបូបបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៦៥៦ ជាប់តារាងបាល់ទាត់ក្នុងភូមិ១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្តាយមានឈ្មោះ គឹម ម៉ក់ អាយុ៤៥ មុខរបរលក់ដូរនៅផ្សារនាគមាស ស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទ្រព្យសម្បត្តិដែលត្រូវបាត់បង់រួមមាន លុយខ្មែរជាងដប់លានរៀល និងលុយដុល្លារចំនួន៧០០ ដុល្លារ និងទូរសព្ទ័សាមសុងអាយសេវ៉េនមួយគ្រឿងទៀតផងដែរ។

តាមសម្តីកូនស្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុម្តាយរបស់គាត់បានចប់ម៉ោងលក់នៅផ្សារនាគមាសហើយ បានជិះម៉ូតូកង់បីមួយគ្រឿងទៅយករូបគាត់ជាកូននៅលក់ដូរផ្សារកណ្តាលដោយចប់ម៉ោងលក់ដូចគ្នា ហើយបានជិះត្រឡប់មកផ្ទះទាំងអស់គ្នា បានជិះទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកលេត មិនចាំស្លាកលេខបានជិះមកពីក្រោយស្របទិសដៅគ្នាបានធ្វើសកម្មភាពឆក់កាបូប ដែលស្ត្រីជាម្តាយកាន់អង្គុយលើម៉ូតូកង់បីបានសម្រេចភ្លាមៗនោះជនរងគ្រោះឃើញខំស្រវ៉េស្រវ៉ាមកវិញ តែបានតែខ្សែកាបូប ចំណែកកាបូបជនសង្សយ័យកបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់៣៕ សុខាសែនជ័យ


ចែករំលែក៖