ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីន បង្ហើបពីគោលនយោបាយ«រុស្ស៊ីនាំមុខ»ក្នុងការប្រជែងបោះឆ្នោតប្រធានាធិបតី

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានចាត់ទុកការដាក់ទណ្ឌកម្មមកលើប្រទេសរបស់លោក គឺជារឿងកន្លងផុត ហើយគោល ដៅរបស់រុស្ស៊ី គឺនាំមុខលើពិភពលោកនៅ គ្រប់វិស័យ។

ប្រធានាធិបតីពូទីន កាលពីថ្ងៃទី១៩ ខែធ្នូ បានប្រកាសពីគោលនយោបាយ របស់ លោក ក្នុងការដឹកនាំរុស្ស៊ីបន្តទៀត បើលោកជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨។ គោលនយោ បាយរបស់លោក គឺ រុស្ស៊ីនាំមុខ។ ចំពោះ រុស្ស៊ី នៅថ្ងៃអនាគតរុស្ស៊ីមិនមានប្រើពាក្យ «ទណ្ឌកម្ម ឬហាមប្រាមដឹកជញ្ជូននោះ ឡើយ»។

ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា «យើង ទាំងអស់គ្នាត្រូវតែចងចាំថា ប្រទេសរុស្ស៊ី ពលរដ្ឋយើង គ្រួសារយើងគឺបានឆ្លងផុត ដំណាក់កាលដ៏លំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។ នៅពេលខាងមុខយើងនឹងជ្រើសរើសផ្លូវដ៏ល្អសម្រាប់ដើរ ។ ថ្ងៃនេះយើងត្រូវតែរក្សានូវស្ថិរភាព សន្តិសុខសង្គម និង រក្សានូវអ្វីដែលយើង ទទួលបាន ដើម្បី អភិវឌ្ឍប្រទេសជាតិឲ្យកាន់តែល្អប្រសើរ »។

កាលពីដើមខែធ្នូប្រធានាធិបតីរុស្ស៊ី លោកពូទីនបានប្រកាសពីការសម្រេចចិត្ត បន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាណត្តិទី៤របស់លោក នៅឆ្នាំ២០១៨ ក្នុងនាមជាបេក្ខភាពឯករាជ្យ មិនស្ថិតនៅ ក្នុងគណបក្សណាមួយឡើយ ។ ចំណុច ទាំងនោះមានន័យថាលោកពូទីនត្រូវការ ស្នាមមេដៃ យ៉ាងតិច៣សែននាក់ ទើប គ្រប់លក្ខណៈ ឈរឈ្មោះជាបេក្ខភាព ប្រជែង តំណែងប្រធានាធិបតី។

ប្រទេសមហាអំណាច អនុវត្តគោល នយោបាយអាត្មានិយម និង ធ្វើឲ្យពិភពលោកធ្លាក់នៅក្នុងដំណាក់កាលអាក្រក់ បំផុត ដោយប្រទេសមហាអំណាចគិតតែពីផលប្រយោជន៍ខ្លួនឯង ។ កន្លងមកអាមេរិក ក៏បានប្រកាស អនុវត្តគោលនយោបាយ «អាមេរិកដំបូង» American First គឺអ្វីគ្រប់យ៉ាងស្វែងរកផលប្រយោជន៍ដល់ពលរដ្ឋនិងទឹកដីអាមេរិក។

ទាំងនោះហើយបានជាប្រធានាធិបតីអាមេរិក សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ដែលមានប្រទេសជិត២០០ចូលរួមលើកលែងតែអាមេរិក។ការមិនចូលរួមនៅក្នុងកិច្ចព្រមព្រៀងនោះ អាមេរិកអាច បង្កើនវិស័យឧស្សាហកម្មរបស់ខ្លួន ដោយ បញ្ចេញផ្សែងពុល ទៅលើអាកាសមិន ខុសច្បាប់ឡើយ ។ ពេលកន្លងមកថ្មីៗ ​​​​ អាមេរិកក៏បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង ស្តីពីជនអន្តោប្រវេសន៍ ផង ​​ ដែរ៕ ម៉ែវ សាធី


ចែករំលែក៖