ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីរីចោទប្រកាន់បារាំងថាគាំទ្រភេរវកម្ម

ចែករំលែក៖

បារាំងក៏ជាប្រទេសមួយក្នុងចំណោមប្រទេសជាសម្ពន្ធមិត្តវាយប្រហារភេរវកម្មដឹកនាំដោយអាមេរិក នៅក្នុងប្រទេសស៊ីរី ពេលនេះរងការចោទប្រកាន់ដូចអាមេរិកដែរ ថាជាប្រទេសគាំទ្រភេរវកម្ម និងមានចេតនាក្នុងការផ្តួលរំលំរដ្ឋាភិបាលលោកអាលអាសាដ។

នៅពេលនេះ លោក Bashar al-Assad និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រើប្រាស់ពាក្យសម្តី ឌឺដង ចោទប្រកាន់គ្នាទៅវិញទៅមក។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌ មាន Sputnik នៅថ្ងៃទី១៩ធ្នូ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឆ្លើយតប ចំពោះការចោទ ប្រកាន់ កាលពីពេលថ្មីៗនេះ អំពីសមភាគី ស៊ីរីលោក បាសា អាល់អាសាដ ដែលបាន ហៅ រដ្ឋាភិបាលទីក្រុងប៉ារីសថា ជាអ្នកគាំទ្រស្តង់ដារនៃអំពើភេរវកម្ម នៅក្នុងប្រទេស ស៊ីរី តាំងពីដើមដំបូងនៃជម្លោះ ដោយ ពន្យល់ថា ក្រុងប៉ារីសបានគាំទ្រពួកឧទ្ទាម នៅសាធារណរដ្ឋអារ៉ាប់ ដែលកំពុងប្រយុទ្ធ ប្រឆាំង នឹងរដ្ឋាភិបាលស៊ីរី។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយលោក Jens Stoltenberg ប្រធាន អង្គការណាតូ លោក Macron បានហៅ សេចក្តីថ្លែង របស់ប្រធានាធិបតីស៊ីរីថា “មិនអាចទទួលយកបាន” ដោយសង្កត់ ធ្ងន់ថា បារាំងបាន “ស្របច្បាប់ចាប់ តាំង ពីការចាប់ផ្តើមមកម្លេះ” ដោយផ្តោតលើ ការបរាជ័យ របស់ឧទ្ទាម Daesh នៅក្នុង ប្រទេសស៊ីរី គឺមិនមែនជាការទម្លាក់លោក អាសាដ នោះទេ។

ជំហរនេះស្របតាមជំហររបស់លោក Macron ដែលបានលើកឡើង ក្នុងសន្និ សីទសារព័ត៌មានមួយ ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយនិយាយថា បារាំងបានផ្លាស់ប្តូរគោលលទ្ធិរបស់ខ្លួន ទាក់ទងទៅនឹងស៊ីរី ដោយ ផ្តោតលើការលុបបំបាត់ ក្រុមភេរវកម្ម នៅក្នុងប្រទេសនេះ៕ ម៉ែវ សាធី

លោកបាសា អាល់អាសាដ​ ប្រធានាធិបតីស៊ីរីផ្តល់សម្ភាសន៍


ចែករំលែក៖