ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង ផ្អាកធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិកដោយបារម្ភខ្លាចកូរ៉េខាងជើងវាយប្រហារ

ចែករំលែក៖

កូរ៉េខាងត្បូង បានស្នើអាមេរិកផ្អាកធ្វើសមយុទ្ធរួមគ្នាជាបណ្តោះអាសន្ន ដើម្បីធានាដល់ការប្រកួតកីឡារដូវរងា ឆ្នាំ២០១៨ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ មិនមាន សកម្មភាព ឌឺដងណាមួយពីកូរ៉េខាងជើង។

ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយ បណ្តាញព័ត៌មាន NBC news របស់អាមេ រិកកាលពីថ្ងៃទី១៩ខែធ្នូ ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជេអីុនបានបញ្ជាក់ ថា កូរ៉េខាងត្បូងនឹងផ្អាកសកម្មភាពធ្វើសមយុទ្ធ រួមជាមួយអាមេរិកដើម្បីកាត់បន្ថយ ភាពតានតឹង មុនការប្រកួតកីឡារដូវរងា ខាងមុខ។ លោក មូនបន្តទៀតថា ខ្ញុំបានស្នើករណីខាងលើជាមួយភាគីអាមេរិក ហើយអាមេរិកក៏កំពុងត្រួតពិនិត្យ។ ប៉ុន្តែ រឿងនេះក៏អាស្រ័យទៅលើភាគីកូរ៉េខាង ជើងនោះដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំ អាចនឹងទទួលនូវសំណើផ្អាកធ្វើសមយុទ្ធរបស់ប្រធានា ធិបតីកូរ៉េខាងត្បូង ដែលមានសមយុទ្ធ Key Resolve និង Foal Eagle ។ សមយុទ្ធ នេះត្រូវបាន កម្លាំងទាហានអាមេរិកនិង ​កូរ៉េខាងត្បូងធ្វើឡើងនៅចុងខែកុម្ភៈឬ ដើមខែមីនា។

ភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើងសាជាថ្មី ក្រោយកូរ៉េខាងជើង បានសាក ល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប មានកម្លាំង ខ្លាំងបំផុតមិនធ្លាប់មានគឺមីស៊ីល Hwasong-15 កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។

ក្រោយការសាកល្បងនោះ អាមេរិកនិងកូរ៉េខាងត្បូងក៏បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ដែលកូរ៉េខាងជើង ចាត់ ទុកជាគម្រោងឈ្លានពានប្រទេសរបស់ ខ្លួន ។ មកទល់ពេលនេះអាមេរិក មិនទាន់មានប្រតិកម្មអ្វីជុំវិញការស្នើសុំផ្អាកធ្វើសមយុទ្ធនោះឡើយ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ក្រោយពីបានជួបជាមួយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ បានប្រាប់អ្នកកាសែតថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃ អង្គារនេះ បានយល់ស្របគ្នា អំពីភាព សំខាន់នៃតួនាទីរបស់ចិន ក្នុងការដោះ ស្រាយ ជាមួយការគំរាមកំហែង ពីកម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាង ជើង ។

ប្រទេសជាសម្ពន្ធមិត្ត សហរដ្ឋអាមេ រិកទាំងពីរនេះ តាមសេចក្តីរាយការណ៍ កំពុងតែព្យាយាមជំរុញ បង្កើនសហប្រតិ បត្តិការ ជុំវិញកម្មវិធីនុយក្លេអ៊ែ និងមីស៊ីល របស់ទីក្រុងព្យុងយ៉ាង បើទោះជាមានភាព តានតឹង កំពុងកើនឡើងខ្លាំង រវាងប្រទេស ទាំងពីរ ចំពោះបញ្ហា “ស្ត្រីកំដរ” គឺមុនពេល និងក្នុងអំឡុង សង្គ្រាមលោកលើកទី២ មានស្ត្រីជាច្រើន រួមទាំងស្ត្រីកូរ៉េផង ត្រូវ បង្ខំឲ្យធ្វើការ នៅក្នុងផ្ទះបនស្រីយោធា ជប៉ុន។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា ស្របពេល មានការជាប់គាំង នៃចំណងមិត្តភាព ប្រទេសទាំងពីរ ជុំវិញបញ្ហានេះ ប្រធានា ធិបតីកូរ៉េខាងត្បូង មូន ជេអុីន បានសន្យា ថា នឹងធ្វើកិច្ចចរចាគ្នាជាថ្មីមួយ លើកិច្ច ព្រមព្រៀងឆ្នាំ២០១៥ ដែលចុះហត្ថលេខា ជាមួយនឹងប្រទេសជប៉ុន៕ ម៉ែវ សាធី


ចែករំលែក៖