ព័ត៌មានទាន់ហេតុការណ៍៖

វិបត្តិនយោបាយបន្តកើនឡើងនៅតំបន់កាតាឡូនៀ ក្រោយពេលក្រុមអ្នកគាំទ្រផ្តាច់ខ្លួនទទួលជ័យជម្នះ

ចែករំលែក៖

ក្រុមអ្នកគាំទ្រផ្តាច់ខ្លួននៅតំបន់កាតាឡូនៀ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត តំបន់កាលពីថ្ងៃទី២១ ខែធ្នូបាន ធ្វើឲ្យវិបត្តិនយោបាយ នៅក្នុងប្រទេសអេស្បា៉ញកាន់តែធ្ងន់ថែមទៀត នឹងបង្ក ផលលំបាកដល់ នាយករដ្ឋមន្ត្រីអេស្បា៉ញ Mariano Rajoy ក៏ដូចជាប្រទេសសហ គមន៍អឺរ៉ុប។

នាយករដ្ឋមន្ត្រី Rajoy ជាអ្នកស្នើឲ្យមានការបោះឆ្នោតមុនកំណត់ ក្រោយពេល រំសាយរដ្ឋាភិបាលតំបន់កាតាឡូនៀ ដោយ សង្ឃឹមថា ពលរដ្ឋអាចនឹងប្តូរចិត្តមកវិញ ប៉ុន្តែលទ្ធផលខុសពីការស្មាន ។

គណបក្សដែលសុំបំបែករដ្ឋតាតាឡូនៀ កំពុងស្ថិតនៅលើវិថីមួយ ដែលទទួល បានអាសនៈ ដ៏ច្រើនបំផុតនៅក្នុងសភា តំបន់ថ្មី ដែលបានធ្វើឲ្យមានដំណាក់កាល មួយប្រឈមមុខកាន់តែខ្លាំងឡើង ជាមួយ នឹងរដ្ឋាភិបាលអេស្ប៉ាញ ។ នេះបើតាម ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ។

ទោះបីជាយ៉ាងនេះក្តី គណបក្សប្រជា ពលរដ្ឋ នៅតែចង់បានតំបន់ កាតាឡូនៀ ដោយដាក់ឲ្យស្ថិតនៅផ្នែកមួយ នៃពាក់ កណ្តាលតំបន់ ស្វយ័តនៃប្រទេស អេស្ប៉ាញ គឺជាគណបក្សដ៏ធំបំផុត ។ ជាលទ្ធ ផល វាមិនទាន់ច្បាស់លាស់ ថាតើ អ្នកណានឹងត្រូវបានផ្តល់សិទ្ធិ ក្នុងការបង្កើតរដ្ឋាភិបាលមួយនេះនោះទេ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ បានដកហូតរដ្ឋសភាកាតាឡូនៀ ដោយ ស្វ័យភាពរបស់ខ្លួន ហើយបានហៅការ បោះឆ្នោតនេះ បន្ទាប់ពីប្រកាសពីការធ្វើ ប្រជាមតិដោយឯករាជ្យ មួយកាលពីខែ តុលា ថាជា ទង្វើខុសច្បាប់ ។

លោក Puigdemont អ្នកដែលបាន និរទេសខ្លួនឯង ទៅកាន់ទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក បានបញ្ជាក់ថា “សាធា រណរដ្ឋកាតាឡូនៀ” បានឈ្នះហើយ “រដ្ឋអេស្ប៉ាញត្រូវបានបរាជ័យទាំងស្រុងហើយ” ៕ ម៉ែវ សាធី


ចែករំលែក៖